គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 25:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. សូម​កុំ​នឹក​ចាំ​ពី​បាប​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេងឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​នោះ​ឡើយឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិញដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ទ្រង់

8. ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ

9. ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌ហើយ​នឹង​បង្រៀន​មនុស្ស​រាប‌ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 25