គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 25:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិតដ៏​មាន​ទំងន់​របស់​ទូល‌បង្គំ​ផងដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

12. តើ​មាន​មនុស្ស​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ាទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រើស​យក

13. ព្រលឹង​អ្នក​នោះ​នឹង​នៅ​ដោយ​សុខ‌សាន្តហើយ​ពូជ‌ពង្ស​របស់​អ្នក​នោះ​នឹង​បាន​ផែនដី​ជា​មរដក

14. សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ‌យេហូវ៉ានៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ទ្រង់​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​សញ្ញា​របស់​ទ្រង់

15. ភ្នែក​ទូល‌បង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាបដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់

16. សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​មេត្តា​ដល់​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​នៅ​តែ​ឯង ហើយ​មាន​សេចក្ដី​វេទនា

17. សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំងឱ​សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ទុក្ខ​លំបាក​នៃ​ទូល‌បង្គំ

18. សូម​ពិនិត្យ​មើល​សេចក្ដី​វេទនានិង​សេចក្ដី​នឿយ​ព្រួយ​របស់​ទូល‌បង្គំហើយ​អត់​ទោស​អស់​ទាំង​បាប​របស់​ទូល‌បង្គំ​ផង

19. សូម​ពិចារណា​មើល​ពួក​ខ្មាំង​ទូល‌បង្គំ​ដែល​មាន​គ្នា​ច្រើនហើយ​មាន​សេចក្ដី​សំអប់​ដល់​ទូល‌បង្គំដោយ​ចិត្ត​សាហាវ​ណាស់

20. ឱ​សូម​រក្សា​ព្រលឹង​នៃ​ទូល‌បង្គំ ហើយ​ជួយ​ឲ្យ​រួច​ផងសូម​កុំ​ឲ្យ​ទូល‌បង្គំ​ខ្មាស​ឡើយដ្បិត​ទូល‌បង្គំ​ពឹង​ទ្រង់

21. សូម​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់ការ‌ពារ​ទូល‌បង្គំ​ទុក ត្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​ទ្រង់

22. ឱ​ព្រះ‌អង្គ​អើយ សូម​លោះ​សាសន៍​អ៊ីស្រា‌អែលឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា​របស់​គេ​ផង។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 25