គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 23:2-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចីទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ

3. ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិតដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់។

4. ៙ អើ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្ដី​ស្លាប់ក៏​ដោយគង់​តែ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ណា​ឡើយដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូល‌បង្គំព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូល‌បង្គំ

5. ទ្រង់​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ ចំពោះ​ពួក​ខ្មាំង​សត្រូវ​ផងទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូល‌បង្គំពែង​នៃ​ទូល‌បង្គំ​ក៏​ពេញ​ហៀរ។

6. ៙ ប្រាកដ​ជា​សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណានឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ាជា​រៀង​ដរាប​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 23