គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 22:7-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​ក៏​ឡក‌ឡឺយ​ឲ្យគេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា

8. វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួចចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ជា​ទី​គាប់​ចិត្ត​ហើយ

9. ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មកទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ

10. ទូល‌បង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មកតាំង​ពី​ម្តាយ​សំរាល​ទូល‌បង្គំ​មក នោះ​ទ្រង់ជា​ព្រះ​នៃ​ទូល‌បង្គំ​ហើយ

11. សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មានអ្នក​ណា​នឹង​ជួយ​សោះ

12. មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញគឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសានវា​បាន​ឡោម​ទូល‌បង្គំ​ជុំវិញ

13. វា​ហា​មាត់​ដាក់​ទូល‌បង្គំប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម

14. ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹកហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នាចិត្ត​ទូល‌បង្គំ​ទុក​ដូច​ជា​ក្រមួនដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ

15. កំឡាំង​ទូល‌បង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំងអណ្តាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម‌មាត់ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់

16. ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ហើយមាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូល‌បង្គំគេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូល‌បង្គំ

17. អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូល‌បង្គំ​រាប់​បាន​ទាំង​អស់គេ​គន់​មើល ហើយ​សំឡឹង​មក​ទូល‌បង្គំ

18. គេ​យក​សំលៀក‌បំពាក់​ទូល‌បង្គំ​ចែក​គ្នាឯ​អាវ​វែង​របស់​ទូល‌បង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក

19. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូល‌បង្គំ​អើយសូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង

20. សូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ

21. សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ចេញ​ពី​មាត់​សិង្ហអើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផងដ្បិត​ទ្រង់​បាន​ស្តាប់​ទូល‌បង្គំ​ហើយ។

22. ៙ ទូល‌បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ដល់​ពួក​បង​ប្អូនទូល‌បង្គំ​នឹង​សរសើរ‌ដំកើង​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ

23. ឯ​អ្នក​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​សរសើរ​ទ្រង់​ចុះអស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​ដំកើង​ទ្រង់​ឡើងអស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​អើយ ចូរ​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ

24. ដ្បិត​ទ្រង់​មិន​បាន​មើល‌ងាយ ឬ​ខ្ពើម​ឆ្អើមចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្សដែល​គេ​រង​ទុក្ខ​នោះ​ឡើយក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​នោះ​ដែរគឺ​កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ទ្រង់នោះ​ទ្រង់​បាន​ស្តាប់​តាម

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 22