គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 22:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ប៉ុន្តែ ឱ​ព្រះ​ដែល​បាន​តាំង​ឡើង ក្នុង​ទំនុក​សរសើរ​របស់អ៊ីស្រា‌អែល​អើយ ទ្រង់​បរិសុទ្ធ

4. ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​នឹង​ទ្រង់គេ​បាន​ទុក​ចិត្ត ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច

5. គេ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​បាន​រួច​ចេញគេ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ

6. ចំណែក​ទូល‌បង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តា‌ជន

7. អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​ក៏​ឡក‌ឡឺយ​ឲ្យគេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា

8. វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួចចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ជា​ទី​គាប់​ចិត្ត​ហើយ

9. ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មកទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ

10. ទូល‌បង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មកតាំង​ពី​ម្តាយ​សំរាល​ទូល‌បង្គំ​មក នោះ​ទ្រង់ជា​ព្រះ​នៃ​ទូល‌បង្គំ​ហើយ

11. សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មានអ្នក​ណា​នឹង​ជួយ​សោះ

12. មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញគឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសានវា​បាន​ឡោម​ទូល‌បង្គំ​ជុំវិញ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 22