គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 22:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. កំឡាំង​ទូល‌បង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំងអណ្តាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម‌មាត់ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់

16. ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ហើយមាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូល‌បង្គំគេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូល‌បង្គំ

17. អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូល‌បង្គំ​រាប់​បាន​ទាំង​អស់គេ​គន់​មើល ហើយ​សំឡឹង​មក​ទូល‌បង្គំ

18. គេ​យក​សំលៀក‌បំពាក់​ទូល‌បង្គំ​ចែក​គ្នាឯ​អាវ​វែង​របស់​ទូល‌បង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក

19. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូល‌បង្គំ​អើយសូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង

20. សូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ

21. សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ចេញ​ពី​មាត់​សិង្ហអើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផងដ្បិត​ទ្រង់​បាន​ស្តាប់​ទូល‌បង្គំ​ហើយ។

22. ៙ ទូល‌បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ដល់​ពួក​បង​ប្អូនទូល‌បង្គំ​នឹង​សរសើរ‌ដំកើង​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ

23. ឯ​អ្នក​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​សរសើរ​ទ្រង់​ចុះអស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​ដំកើង​ទ្រង់​ឡើងអស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​អើយ ចូរ​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ

24. ដ្បិត​ទ្រង់​មិន​បាន​មើល‌ងាយ ឬ​ខ្ពើម​ឆ្អើមចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្សដែល​គេ​រង​ទុក្ខ​នោះ​ឡើយក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​នោះ​ដែរគឺ​កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ទ្រង់នោះ​ទ្រង់​បាន​ស្តាប់​តាម

25. ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូល‌បង្គំ​សរសើរនៅ​ក្នុង​ជំនុំ​ធំទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ពួកអ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

26. ឯ​មនុស្ស​រាប‌ទាប គេ​នឹង​បាន​បរិភោគ​ឆ្អែតអស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នឹង​សរសើរ​ដល់​ទ្រង់សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជានិច្ច

27. គ្រប់​ទាំង​ទី​បំផុត​នៃ​ផែនដី នឹង​នឹក​ដល់​ព្រះ‌យេហូវ៉ាហើយ​ត្រឡប់​បែរ​មក​ឯ​ទ្រង់អស់​ទាំង​ពូជ‌ពង្ស​នៃ​នគរ​ទាំង‌ឡាយនឹង​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 22