គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 21:8-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ព្រះ‌ហស្ត​ទ្រង់​នឹង​ស្វែង​រក ទាល់​តែ​ឃើញ​អស់​ទាំងខ្មាំង​សត្រូវ​របស់​ទ្រង់ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​រក​ឃើញ​អស់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ដែរ

9. នៅ​វេលា​ដែល​ទ្រង់​គង់​នៅ​ចំពោះ​គេ នោះ​ទ្រង់​នឹង​ធ្វើឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លេប​គេដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ

10. ទ្រង់​នឹង​បំផ្លាញ​ជំនួរ​វង្ស​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី​ចេញហើយ​ពូជ‌ពង្ស​គេ ពី​កណ្តាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ

11. ដ្បិត​គេ​បាន​គិត​ប៉ង​អាក្រក់​ដល់​ទ្រង់គេ​កើត​មាន​គំនិត​ដែល​ធ្វើ​ទៅ​មិន​បាន

12. ពី​ព្រោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​បែរ​ខ្នង​វិញទ្រង់​នឹង​ដំឡើង​ធ្នូ​ដំរង់​ចំ​មុខ​គេ

13. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើងដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់នោះ​យើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 21