គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 20:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ដល់ព្រះ‌ករុណា នៅ​ថ្ងៃ​មាន​ចលាចលសូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​របស់​យ៉ាកុបបាន​តាំង​ទ្រង់​ឡើង​នៅ​លើ​ទី​ខ្ពស់

2. ព្រម​ទាំង​ចាត់​សេចក្ដី​ជំនួយ​ពី​ទី​បរិសុទ្ធ មក​ជួយ​ទ្រង់ហើយ​ចំរើន​កំឡាំង​ទ្រង់​ពី​ក្រុង​ស៊ីយ៉ូន​មក

3. ទាំង​នឹក​ចាំ​ពី​បណ្តា​ដង្វាយ​របស់​ទ្រង់ហើយ​ទទួល​យញ្ញ‌បូជា​របស់​ទ្រង់​ផង។ –បង្អង់

4. ៙ សូម​ឲ្យ​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​តាម​បំណង​ព្រះ‌ទ័យហើយ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​គំនិត​របស់​ព្រះ‌ករុណា

5. យើង​ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​ទ្រង់​មាន​ជ័យ‌ជំនះហើយ​នឹង​លើក​ទង់‌ជ័យ​ឡើងដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំសូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​សំរេច​តាម​អស់​ទាំងសេចក្ដី​សំណូម​របស់​ព្រះ‌ករុណា​ផង។

6. ៙ ឥឡូវ​នេះ ខ្ញុំ​ដឹង​ហើយ ថា​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយសង្គ្រោះ​ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ពី​ស្ថាន‌សួគ៌​ដ៏​បរិសុទ្ធ​របស់​ទ្រង់ដោយ​ផ្សាយ​កំឡាំង​នៃ​ព្រះ‌ហស្ត​ស្តាំ​ដែល​តែង‌តែ​ជួយ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 20