គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 2:3-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចូរ​យើង​ផ្តាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ

4. ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​សើចព្រះ‌អម្ចាស់​ទ្រង់​នឹង​ចំអក​ឲ្យ​គេ

5. រួច​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ដល់​គេ​ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ព្រម​ទាំង​បំភ័យ​គេ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ផង ថា

6. អញ​បាន​តាំង​ស្តេច​របស់​អញ​ឡើង​ហើយគឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ។

7. ៙ អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មានបន្ទូល​នឹង​អញ​ថាឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ

8. ចូរ​សូម​ពី​អញនោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង‌ឡាយ​ដល់​ឯង ទុក​ជា​មរដកហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ‌អាករ​របស់​ឯង

9. ឯង​នឹង​បំបាក់​បំបែក​គេ ដោយ​ដំបង​ដែកព្រម​ទាំង​បោក​កំទេច​គេ​ទៅ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 2