គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 19:4-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ប៉ុន្តែ​ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មកក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដីហើយ​សេចក្ដី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ៍នៅ​លើ​មេឃ ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះ‌អាទិត្យ

5. ដែល​ទុក​ដូចជា​ប្ដី​ថ្មោង‌ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេកទាំង​មាន​សេចក្ដី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួនដូច​ជា​មនុស្ស​ខ្លាំង​ពូកែ

6. ព្រះ‌អាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាងហើយ​ដើរ​វង់​ទៅ​ដល់​ជើង​មេឃ​ម្ខាងគ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​នៃ​ព្រះ‌អាទិត្យ​ទេ។

7. ៙ ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ក៏​កែ​ព្រលឹង​ឡើង​វិញសេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ពិតក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា

8. សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ក៏​បណ្តាល​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយក្រឹត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​សុទ្ធ‌សាធ ក៏​បំភ្លឺ​ភ្នែក

9. សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​បរិសុទ្ធក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាបអស់​ទាំង​ខ​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ហើយ​សុចរិត​គ្រប់​ជំពូក

10. សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាសអើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផងក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង

11. មួយ​ទៀត ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត្នដោយ‌សារ​សេចក្ដី​ទាំង​នោះ​ដែរហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 19