គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 18:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ក្នុង​គ្រា​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនានោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាទូល‌បង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូល‌បង្គំទ្រង់​ក៏​ឮ​សំឡេង​ទូល‌បង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ហើយ​សំរែក​ដែល​ទូល‌បង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់

7. នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ

8. មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ហើយ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​បញ្ឆេះ​បំផ្លាញក៏​កាត់​ឡើង​ជា​រងើក​ដែរ

9. ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មកមាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់

10. ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មកអើ ទ្រង់​ក៏​សំកាំង​នៅ​លើ​ខ្យល់

11. ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ជា​ពន្លា​នៅ​ព័ទ្ធ​ជុំវិញគឺ​ជា​ទី​ងងឹត​នៃ​ទឹក ជា​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ

12. ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់​ក៏​រសាត់​ចេញដោយ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ព្រិលនិង​រងើក​ភ្លើង​ផង

13. ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរ‌សៀងព្រម​ទាំង​ព្រិល និង​រងើក​ភ្លើង​ផង

14. ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេនិង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ

15. នោះ​បាត​ផ្លូវ​ទឹក​ក៏​លេច​ឡើងហើយ​ឫស​លោកីយ៍​បាន​បើក​ឲ្យ​ឃើញដោយ​ទ្រង់​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយគឺ​ដោយ​ឮ​សូរ​ខ្យល់​គំហុក ចេញ​ពី​ព្រះ‌នាសា​ទ្រង់

16. ទ្រង់​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មកចាប់​ស្រង់​ទូល‌បង្គំ​ចេញ​ពី​ទឹក​ធំ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 18