គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 18:38-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. ទូល‌បង្គំ​នឹង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួចគេ​នឹង​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ

39. ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំងសំរាប់​ធ្វើ​ចំបាំងទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំឲ្យ​គេ​នៅ​ក្រោម​ទូល‌បង្គំ​វិញ

40. ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូល‌បង្គំដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ

41. គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាតែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ

42. ទូល‌បង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិតដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ទូល‌បង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ

43. ទ្រង់​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជនទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរសាសន៍​១​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូល‌បង្គំ

44. វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូល‌បង្គំនោះ​គេ​នឹង​ស្តាប់​តាម​ភ្លាមពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ

45. ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ

46. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅសូម​សរសើរ​ដល់​ថ្មដា​នៃ​ទូល‌បង្គំក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ បាន​ថ្កើង​ឡើង

47. គឺ​ជា​ព្រះ​ដ៏​ជួយ​សង‌សឹក​ជំនួស​ទូល‌បង្គំហើយ​បង្ក្រាប​អស់​ទាំង​សាសន៍​ឲ្យ​បាន​ចំណុះ​ទូល‌បង្គំ​ដែរ

48. ទ្រង់​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវអើ ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នកដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ​ទៅ​ទៀតទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង

49. ហេតុ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាលអស់​ទាំង​សាសន៍​ដទៃហើយ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់

50. ទ្រង់​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​របស់​ទ្រង់ក៏​សំដែង​សេចក្ដី​សប្បុរស ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់ប្រេង​តាំង​ឲ្យគឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​ត​រៀង​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 18