គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 18:28-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូល‌បង្គំព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដីងងឹត​នៃ​ទូល‌បង្គំ​ភ្លឺ​ឡើង

29. ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​រត់​ចូល​ទៅត​នឹង​កង‌ទ័ពហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​លោតរំលង​កំផែង​បាន

30. ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

31. ដ្បិត​តើ​អ្នក​ណា​ជា​ព្រះ បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ នោះ​តើ​អ្នក​ណា​ជា​ថ្មដា

32. គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូល‌បង្គំ​ដោយ​កំឡាំងហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ

33. ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ​បាន​ដូច​ជា​ជើង​ក្តាន់ក៏​ដាក់​ទូល‌បង្គំ​ឲ្យ​ឈរ នៅ​កន្លែង​ខ្ពស់​របស់​ទូល‌បង្គំ

34. ទ្រង់​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ស្ទាត់​ច្បាំងឲ្យ​ដៃ​ទូល‌បង្គំ​អាច​ដំឡើង​ធ្នូ​លង្ហិន​បាន។

35. ៙ ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល‌បង្គំព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ទប់‌ទល់​ទូល‌បង្គំហើយ​សេចក្ដី​ស្រទន់​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ

36. ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូល‌បង្គំ​បាន​ទូលាយ​ចេញ​ទៅហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 18