គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 18:16-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ទ្រង់​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មកចាប់​ស្រង់​ទូល‌បង្គំ​ចេញ​ពី​ទឹក​ធំ

17. ទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដែរដ្បិត​គេ​មាន​កំឡាំង​ជាង​ទូល‌បង្គំ

18. នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ត្រូវ​វេទនា នោះ​គេ​បាន​សង្ខុញមក​លើ​ទូល‌បង្គំប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជន្ទល់​នៃ​ទូល‌បង្គំ

19. ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ឯ​ទី​ធំ​ទូលាយទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដ្បិត​ទ្រង់​ស្រឡាញ់ដល់​ទូល‌បង្គំ

20. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មកតាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំទ្រង់​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូល‌បង្គំ

21. ដ្បិត​ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ាហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ

22. ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូល‌បង្គំហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ​ណា​មួយរបស់​ទ្រង់​ឡើយ

23. ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​របស់​ទូល‌បង្គំ

24. ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​រង្វាន់​មក​ទូល‌បង្គំតាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធនៃ​ដៃ​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់

25. នៅ​ចំពោះ​អ្នក​មាន​ចិត្ត​មេត្តា នោះ​ទ្រង់​នឹង​សំដែង​អង្គទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា​ដែរនៅ​ចំពោះ​មនុស្ស​គ្រប់​លក្ខណ៍ នោះ​ទ្រង់​នឹង​សំដែងអង្គ​ទ្រង់​ជា​អ្នក​គ្រប់​លក្ខណ៍

26. នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំដែង​អង្គ​ទ្រង់​ជាអ្នក​បរិសុទ្ធ​ដូច​គ្នាហើយ​នៅ​ចំពោះ​មនុស្ស​ក្រវិច‌ក្រវៀន នោះ​ទ្រង់​នឹងសំដែង​អង្គ​ទ្រង់​ជា​អ្នក​ប្រទាំង​នឹង​គេ​វិញ

27. ដ្បិត​ទ្រង់​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រង​វេទនាតែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ នោះ​ទ្រង់​នឹង​បន្ទាប​គេ​ចុះ​វិញ

28. ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូល‌បង្គំព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដីងងឹត​នៃ​ទូល‌បង្គំ​ភ្លឺ​ឡើង

29. ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​រត់​ចូល​ទៅត​នឹង​កង‌ទ័ពហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​លោតរំលង​កំផែង​បាន

30. ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 18