ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពាក្យ​អរ​ព្រះ‌គុណ​របស់​ស្តេច​ដាវីឌ​នៅ​ពេល​មាន​ជ័យ‌ជំនះ

ទំនុក​សំរាប់​មេ​ភ្លេង ដែល​ស្តេច​ដាវីឌ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​បាន​លើក ទ្រង់​បាន​ទូល​អស់​ទាំង​ពាក្យ​នៃ​ទំនុក​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​ព្រះ​បាន​ជួយ​ឲ្យ​រួច​ពី​ដៃ​នៃ​គ្រប់​ទាំង​ពួក​ខ្មាំង​សត្រូវ ហើយ​ពី​កណ្តាប់​ដៃ​សូល គឺ​ទ្រង់​ទូល​ថា

1. ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​ស្រឡាញ់​ទ្រង់

2. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំគឺ​ជា​ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្មដា​ដែល​ទូល‌បង្គំ​យក​ជា​ទី​ពឹងក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង

3. ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដែល​ទ្រង់​គួរ​សរសើរយ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះរួច​ពី​ពួក​សត្រូវ​របស់​ទូល‌បង្គំ។

4. ៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូល‌បង្គំហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូល‌បង្គំ

5. ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូល‌បង្គំអន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ទូល‌បង្គំ

6. ក្នុង​គ្រា​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនានោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាទូល‌បង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូល‌បង្គំទ្រង់​ក៏​ឮ​សំឡេង​ទូល‌បង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ហើយ​សំរែក​ដែល​ទូល‌បង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់

7. នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ

8. មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ហើយ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​បញ្ឆេះ​បំផ្លាញក៏​កាត់​ឡើង​ជា​រងើក​ដែរ

9. ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មកមាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់

10. ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មកអើ ទ្រង់​ក៏​សំកាំង​នៅ​លើ​ខ្យល់

11. ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ជា​ពន្លា​នៅ​ព័ទ្ធ​ជុំវិញគឺ​ជា​ទី​ងងឹត​នៃ​ទឹក ជា​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ

12. ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់​ក៏​រសាត់​ចេញដោយ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ព្រិលនិង​រងើក​ភ្លើង​ផង

13. ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរ‌សៀងព្រម​ទាំង​ព្រិល និង​រងើក​ភ្លើង​ផង

14. ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេនិង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ

15. នោះ​បាត​ផ្លូវ​ទឹក​ក៏​លេច​ឡើងហើយ​ឫស​លោកីយ៍​បាន​បើក​ឲ្យ​ឃើញដោយ​ទ្រង់​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយគឺ​ដោយ​ឮ​សូរ​ខ្យល់​គំហុក ចេញ​ពី​ព្រះ‌នាសា​ទ្រង់

16. ទ្រង់​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មកចាប់​ស្រង់​ទូល‌បង្គំ​ចេញ​ពី​ទឹក​ធំ

17. ទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដែរដ្បិត​គេ​មាន​កំឡាំង​ជាង​ទូល‌បង្គំ

18. នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ត្រូវ​វេទនា នោះ​គេ​បាន​សង្ខុញមក​លើ​ទូល‌បង្គំប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជន្ទល់​នៃ​ទូល‌បង្គំ

19. ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ឯ​ទី​ធំ​ទូលាយទ្រង់​បាន​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ដ្បិត​ទ្រង់​ស្រឡាញ់ដល់​ទូល‌បង្គំ

20. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មកតាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំទ្រង់​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូល‌បង្គំ

21. ដ្បិត​ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ាហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ

22. ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូល‌បង្គំហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ​ណា​មួយរបស់​ទ្រង់​ឡើយ

23. ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​របស់​ទូល‌បង្គំ

24. ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​រង្វាន់​មក​ទូល‌បង្គំតាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធនៃ​ដៃ​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់

25. នៅ​ចំពោះ​អ្នក​មាន​ចិត្ត​មេត្តា នោះ​ទ្រង់​នឹង​សំដែង​អង្គទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា​ដែរនៅ​ចំពោះ​មនុស្ស​គ្រប់​លក្ខណ៍ នោះ​ទ្រង់​នឹង​សំដែងអង្គ​ទ្រង់​ជា​អ្នក​គ្រប់​លក្ខណ៍

26. នៅ​ចំពោះ​អ្នក​បរិសុទ្ធ នោះ​ទ្រង់​នឹង​សំដែង​អង្គ​ទ្រង់​ជាអ្នក​បរិសុទ្ធ​ដូច​គ្នាហើយ​នៅ​ចំពោះ​មនុស្ស​ក្រវិច‌ក្រវៀន នោះ​ទ្រង់​នឹងសំដែង​អង្គ​ទ្រង់​ជា​អ្នក​ប្រទាំង​នឹង​គេ​វិញ

27. ដ្បិត​ទ្រង់​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រង​វេទនាតែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ នោះ​ទ្រង់​នឹង​បន្ទាប​គេ​ចុះ​វិញ

28. ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូល‌បង្គំព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដីងងឹត​នៃ​ទូល‌បង្គំ​ភ្លឺ​ឡើង

29. ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​រត់​ចូល​ទៅត​នឹង​កង‌ទ័ពហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​លោតរំលង​កំផែង​បាន

30. ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​សាក​មើល​ហើយទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

31. ដ្បិត​តើ​អ្នក​ណា​ជា​ព្រះ បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ នោះ​តើ​អ្នក​ណា​ជា​ថ្មដា

32. គឺ​ជា​ព្រះ​ដែល​ក្រវាត់​ទូល‌បង្គំ​ដោយ​កំឡាំងហើយ​ក៏​ធ្វើ​ឲ្យ​ផ្លូវ​ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​ដែរ

33. ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ​បាន​ដូច​ជា​ជើង​ក្តាន់ក៏​ដាក់​ទូល‌បង្គំ​ឲ្យ​ឈរ នៅ​កន្លែង​ខ្ពស់​របស់​ទូល‌បង្គំ

34. ទ្រង់​បង្ហាត់​ដៃ​ទូល‌បង្គំ​ឲ្យ​ស្ទាត់​ច្បាំងឲ្យ​ដៃ​ទូល‌បង្គំ​អាច​ដំឡើង​ធ្នូ​លង្ហិន​បាន។

35. ៙ ទ្រង់​បាន​ប្រទាន​ខែល ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល‌បង្គំព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ទប់‌ទល់​ទូល‌បង្គំហើយ​សេចក្ដី​ស្រទន់​របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ

36. ទ្រង់​បាន​ធ្វើ​ឲ្យ​ជំហាន​ទូល‌បង្គំ​បាន​ទូលាយ​ចេញ​ទៅហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រឥល​ភ្លាត់​ឡើយ

37. ទូល‌បង្គំ​នឹង​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ​ឲ្យ​ទាន់ក៏​មិន​ងាក​បែរ​មក​វិញ ដរាប​ដល់​គេ​វិនាស​បង់​អស់​រលីង

38. ទូល‌បង្គំ​នឹង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួចគេ​នឹង​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ

39. ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំងសំរាប់​ធ្វើ​ចំបាំងទ្រង់​បាន​បង្ក្រាប​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំឲ្យ​គេ​នៅ​ក្រោម​ទូល‌បង្គំ​វិញ

40. ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូល‌បង្គំដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ

41. គេ​បាន​ស្រែក​ឡើង តែ​គ្មាន​អ្នក​ណា​ជួយ​សោះក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាតែ​ទ្រង់​មិន​ឆ្លើយ​មក​ឡើយ

42. ទូល‌បង្គំ​បាន​វាយ​គេ​កំទេច​ឲ្យ​ល្អិតដូច​ផង់​ធូលី​ដែល​ផាត់​ដោយ​ខ្យល់ទូល‌បង្គំ​បាន​បោះ​គេ​ចោល​ចេញ​ដូច​ជា​ភក់​ពី​ផ្លូវ

43. ទ្រង់​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​ប្រជា‌ជនទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង ជា​កំពូល​លើ​អស់​ទាំង​នគរសាសន៍​១​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់នឹង​មក​គោរព​ប្រតិ‌បត្តិ​ដល់​ទូល‌បង្គំ

44. វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូល‌បង្គំនោះ​គេ​នឹង​ស្តាប់​តាម​ភ្លាមពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ

45. ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅហើយ​នឹង​ចេញ​ពី​ទី​សំងាត់​របស់​ខ្លួន ដោយ​ភ័យ​ញ័រ

46. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅសូម​សរសើរ​ដល់​ថ្មដា​នៃ​ទូល‌បង្គំក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ បាន​ថ្កើង​ឡើង

47. គឺ​ជា​ព្រះ​ដ៏​ជួយ​សង‌សឹក​ជំនួស​ទូល‌បង្គំហើយ​បង្ក្រាប​អស់​ទាំង​សាសន៍​ឲ្យ​បាន​ចំណុះ​ទូល‌បង្គំ​ដែរ

48. ទ្រង់​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវអើ ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នកដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ​ទៅ​ទៀតទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង

49. ហេតុ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​កណ្តាលអស់​ទាំង​សាសន៍​ដទៃហើយ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់

50. ទ្រង់​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​របស់​ទ្រង់ក៏​សំដែង​សេចក្ដី​សប្បុរស ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់ប្រេង​តាំង​ឲ្យគឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​ត​រៀង​ទៅ។