គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 17:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សេចក្ដីដែល​ទៀង​ត្រង់សូម​ប្រុង​ស្តាប់​សំរែក​នៃ​ទូល‌បង្គំ​ផងសូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំជា​សេចក្ដី​អធិស្ឋាន ដែល​មិន​ចេញ​ពី​បបូរ​មាត់​មាន​ពុត​ទេ

2. សូម​ឲ្យ​ការ​សំរេច​ក្តី​របស់​ទូល‌បង្គំ បាន​ចេញ​ពី​ចំពោះ​ទ្រង់​មកសូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​ទត​ចំពោះ​សេចក្ដី​ទៀង​ត្រង់

3. ទ្រង់​បាន​សាក​ល​ចិត្ត​ទូល‌បង្គំ​ហើយ ទ្រង់​បាន​ពិចារណាទូល‌បង្គំ​នៅ​វេលា​យប់ទ្រង់​បាន​ពិនិត្យ​រឿង​ទូល‌បង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះទូល‌បង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ

4. ឯ​ត្រង់​ការ​ប្រព្រឹត្ត​របស់​មនុស្ស នោះ​ទូល‌បង្គំ​បាន​រវាំង​ខ្លួនឲ្យ​រួច​ពី​ផ្លូវ​នៃ​មនុស្ស​ច្រឡោត ដោយ‌សារ​ព្រះ‌បន្ទូលពី​ព្រះ‌ឱស្ឋ​ទ្រង់

5. ទូល‌បង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ជើង​ទូល‌បង្គំ​មិន​បាន​រឥល​ឡើយ

6. ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ដ្បិត​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំសូម​ទ្រង់​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់​ពាក្យ​របស់​ទូល‌បង្គំ​ផង

7. ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំចំពោះ​អស់​អ្នក​ដែល​ពឹង​ទ្រង់ឲ្យ​គេ​បាន​រួច​ពី​អ្នក​តតាំង​អើយសូម​ទ្រង់​សំដែង​សេចក្ដី​សប្បុរស​ដ៏​ប្រាកដ​ច្បាស់​មក​ផង

8. សូម​ការ‌ពារ​រក្សា​ទូល‌បង្គំ ដូច​ជា​ប្រស្រី​ភ្នែកសូម​បាំង​ទូល‌បង្គំ នៅ​ក្រោម​ម្លប់​ចំអេង​ស្លាប​របស់​ទ្រង់

9. ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ដែល​សង្កត់‌សង្កិន​ទូល‌បង្គំជា​ពួក​សត្រូវ​យ៉ាង​សាហាវ ដែល​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំវិញ

10. គេ​បិទ​ភ្ជិត​ជុំវិញ ដោយ​ខ្លាញ់​របស់​គេហើយ​មាត់​គេ​ពោល​តែ​ពាក្យ​ព្រហើន

11. ឥឡូវ​នេះ​គេ​បាន​ព័ទ្ធ​យើង​ខ្ញុំ​ជុំវិញ នៅ​អស់​ទាំង​ជំហានរបស់​យើង​ខ្ញុំ​ហើយគេ​ផ្តោត​ភ្នែក​ជាប់​នឹង​យើង​ខ្ញុំ ដើម្បី​ផ្តួល​ដល់​ដី

12. គេ​ដូច​ជា​សត្វ​សិង្ហ ដែល​រវះ‌រវាម​នឹង​ហែក​ស៊ីហើយ​ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​នៅ​ទី​ស្ងាត់​កំបាំង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 17