គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 16:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ សូម​ការ‌ពារ​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​យក​ទ្រង់​ជា​ទី​ពឹង

2. ខ្ញុំ​បាន​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថាទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំក្រៅ​ពី​ទ្រង់ ទូល‌បង្គំ​រក​សេចក្ដី​ល្អ​មិន​បាន​ឡើយ

3. ចំណែក​ពួក​បរិសុទ្ធ​ដែល​នៅ​ផែនដី នោះ​ជា​ពួក​ប្រសើរដែល​គាប់​ចិត្ត​ទូល‌បង្គំ​គ្រប់​ជំពូក

4. ឯ​ពួក​អ្នក​ដែល​អាល័យ​តែ​តាម​ព្រះ​ដទៃនោះ​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដល់​គេទូល‌បង្គំ​មិន​ព្រម​ច្រួច​ឈាម​ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះដោយ​បបូរ​មាត់​ទូល‌បង្គំ​ផង

5. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចំណែក​នៃ​មរដកហើយ​ជា​ចំណែក​ក្នុង​ពែង​របស់​ទូល‌បង្គំគឺ​ទ្រង់​ហើយ ដែល​ត្រួត​មើល​ចំណែក​ទូល‌បង្គំ

6. ខ្សែ​រង្វាស់​បាន​ធ្លាក់​នៅ​ទី​កន្លែង​គាប់​ចិត្ត​ឲ្យ​ទូល‌បង្គំអើ ទូល‌បង្គំ​បាន​ទទួល​មរដក​ល្អ​ណាស់

7. ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដែល​ទ្រង់​ជួយ​គំនិត​ទូល‌បង្គំអើ ចិត្ត​ក៏​បង្គាប់​ដល់​ទូល‌បង្គំ​នៅ​វេលា​យប់​ដែរ

8. ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា​ដរាបហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំបាន​ជា​ទូល‌បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ

9. ហេតុ​នោះ​ចិត្ត​ទូល‌បង្គំ​អរ​សប្បាយហើយ​កិត្តិយស​នៃ​ទូល‌បង្គំ​បាន​រីក‌រាយ​ឡើងរូប​សាច់​នៃ​ទូល‌បង្គំ​ក៏​នឹង​នៅ​ដោយ​សាន្ត‌ត្រាណ​ដែរ

10. ដ្បិត​ទ្រង់​មិន​ទុក​ឲ្យ​ព្រលឹង​ទូល‌បង្គំនៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យអ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ

11. ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញនៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញនៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយជា​ដរាប​ត​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 16