គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 149:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​រាស្ត្រ​ទ្រង់ទ្រង់​តាក់‌តែង​មនុស្ស​រាបសា ដោយ​សេចក្ដី​សង្គ្រោះ

5. គួរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​ក្នុង​សិរី‌ល្អគួរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរកំពុង​ដែល​ដេក​នៅ​ដំណេក​ខ្លួន

6. គួរ​ឲ្យ​មាន​សេចក្ដី​សរសើរ​យ៉ាង​ប្រសើរ​ពី​ព្រះនៅ​ក្នុង​មាត់​គេនិង​ដាវ​មាន​មុខ​២​នៅ​ដៃ​គេ​ដែរ

7. ដើម្បី​នឹង​សំរេច​ការ​សង‌សឹក​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាននិង​ការ​វាយ‌ផ្ចាល​ដល់​បណ្តា‌ជន​ទាំង‌ឡាយ

8. ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​គេនិង​ខ្នោះ​ដែក​ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ​ដែរ

9. ដើម្បី​នឹង​សំរេច​ការ​វិនិច្ឆ័យ​ដល់​គេដូច​ជា​បាន​កត់​ទុក​ហើយការ​នេះ​ជា​កិត្តិយស​ដល់​ពួក​អ្នក​ដែល​បរិសុទ្ធ​របស់​ទ្រង់ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 149