គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 147:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ការ​ដែល​ច្រៀង​សរសើរដល់​ព្រះ​នៃ​យើង​ខ្ញុំនោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផងសេចក្ដី​សរសើរ​ជា​ការ​គួរ​គប្បី

2. ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​សង់​ក្រុង​យេរូ‌សាឡិម​ឡើងទ្រង់​កំពុង​តែ​ប្រមូល​ពួក​សាសន៍​អ៊ីស្រា‌អែលដែល​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ មក​វិញ

3. ទ្រង់​ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជាក៏​រុំ​របួស​ឲ្យ​គេ​ផង

4. ទ្រង់​រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់

5. ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​ទ្រង់​ធំ​ប្រសើរហើយ​មាន​ឫទ្ធា‌នុភាព​ក្រៃលែងឯ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់​ក៏​យល់​គ្រប់​ទាំង​អស់

6. ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​រាបសាតែ​បង្ក្រាប​ពួក​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​វិញ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 147