គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 145:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​ឫទ្ធា‌នុភាព​ដ៏​រុងរឿង​ឧត្តមហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​ដែរ

6. មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាចរបស់​ទ្រង់ឯ​ទូល‌បង្គំ នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ

7. គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យដ៏​ល្អ​ប្រសើរហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់

8. ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណានិង​អាណិត‌អាសូរទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ

9. ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ហើយ​ព្រះ‌ហឫ‌ទ័យ​ទន់​សន្តោស​របស់​ទ្រង់ក៏​គ្រប​លើ​កិច្ច‌ការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន

10. ឱ​ព្រះ‌យេហូវ៉ា​អើយអស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកបដោយ​ព្រះ‌ពរ

11. គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​នគរ​ទ្រង់និង​ពី​តេជា‌នុភាព​របស់​ទ្រង់

12. ប្រយោជន៍​ឲ្យ​ពួក​មនុស្ស​ជាតិ​បាន​ស្គាល់អស់​ទាំង​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ហើយ​នឹង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​រាជ្យ​ទ្រង់

13. រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ចហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ

14. ព្រះ‌យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួលក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន ឡើង​វិញ

15. ភ្នែក​របស់​មនុស្ស​ទាំង​អស់​រង់‌ចាំ​តែ​ទ្រង់ហើយ​ទ្រង់​ក៏​ប្រទាន​អាហារ​ដល់​គេ​តាម​ត្រូវ​ពេល

16. ទ្រង់​លា​ព្រះ‌ហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង‌ឡាយ

17. ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ដែរ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 145