គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 144:4-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. មនុស្ស​ធៀប​ដូច​ជា​ខ្យល់​ដង្ហើម​ទេអស់​ទាំង​ថ្ងៃ​អាយុ​របស់​គេ ដូច​ជា​ស្រមោលដែល​តែង​បាត់​ទៅ

5. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បង្អោន​ស្ថាន‌សួគ៌ហើយ​យាង​ចុះ​មកសូម​ពាល់​ភ្នំ​ទាំង​ប៉ុន្មាន នោះ​នឹង​មាន​ផ្សែង​ហុយ​ឡើង

6. សូម​ចាត់​ប្រើ​ផ្លេក‌បន្ទោរ​ចុះ​មក​កំចាត់‌កំចាយ​គេសូម​បាញ់​អស់​ទាំង​ព្រួញ​របស់​ទ្រង់​ចេញ​ទៅ​បំបាក់​ទ័ព​គេ

7. សូម​ទ្រង់​លូក​ព្រះ‌ហស្ត​ចុះ​មក​ពី​លើ កន្ត្រាក់​ជួយឲ្យ​ទូល‌បង្គំ​រួច ហើយ​ប្រោស​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទឹក​ធំគឺ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

8. ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយហើយ​ដៃ​ស្តាំ​របស់​គេ​ក៏​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ

9. ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ទ្រង់ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ដោយ​ដេញ​ពិណ​ខ្សែ​១០

10. គឺ​ទ្រង់​ដែល​ប្រោស​សេចក្ដី​សង្គ្រោះ​ដល់​ពួក​ស្តេចក៏​ប្រោស​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់

11. សូម​កន្ត្រាក់​ជួយ​ទូល‌បង្គំហើយ​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយហើយ​ដៃ​ស្តាំ​របស់​គេ​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ។

12. ៙ កូន​ប្រុសៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ដើម​ណាដែល​ចំរើន​ធំ​ឡើង​ពី​កាល​នៅ​ក្មេងហើយ​កូន​ស្រីៗ​របស់​យើង​ខ្ញុំ នឹង​បាន​ដូច​ជា​ថ្ម​សីមាដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង

13. ជង្រុក​របស់​យើង​ខ្ញុំ​នឹង​បាន​ពេញដោយ​ស្បៀង​អាហារ​គ្រប់​មុខហ្វូង​ចៀម​របស់​យើង​ខ្ញុំ​នឹង​កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺនចំរើន​ឡើង​នៅ​ឯ​វាល

14. គោ​របស់​យើង​ខ្ញុំ​នឹង​មាន​កំឡាំង​ធ្វើ​ការ​យ៉ាង​ធ្ងន់នឹង​គ្មាន​ខ្មាំង​រុក‌រាន​ចូលឬ​នាំ​យើង​ខ្ញុំ​ចេញ​ទៅ​ជា​ឈ្លើយ​ឡើយក៏​នឹង​គ្មាន​ឮ​សំរែក​ដោយ​ភ័យ​នៅ​ក្នុង​ផ្លូវ​យើង​ខ្ញុំ​ដែរ

15. សប្បាយ​ហើយ សាសន៍​ណា​ដែល​មាន​សណ្ឋាន​ដូច្នេះអើ សាសន៍​ណា​ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 144