គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 144:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ថ្មដា​នៃ​ទូល‌បង្គំបាន​ប្រកប​ដោយ​ព្រះ‌ពរជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ច្បាំងហើយ​ម្រាម​ដៃ​របស់​ទូល‌បង្គំ​ឲ្យ​ធ្វើ​សង្រ្គាម

2. ទ្រង់​ជា​សេចក្ដី​សប្បុរស ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំជា​ប៉ម​យ៉ាង​ខ្ពស់ ហើយ​ជា​អ្នក​ដែល​ប្រោស​ឲ្យ​ទូល‌បង្គំ​រួចក៏​ជា​ខែល​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់គឺ​ទ្រង់​ដែល​បង្ក្រាប​រាស្ត្រ​នៅ​ក្រោម​អំណាច​ទូល‌បង្គំ

3. ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មនុស្ស​ជា​អ្វីបាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេឬ​កូន​មនុស្ស បាន​ជា​ទ្រង់​រាប់​អាន​ដូច្នេះ

4. មនុស្ស​ធៀប​ដូច​ជា​ខ្យល់​ដង្ហើម​ទេអស់​ទាំង​ថ្ងៃ​អាយុ​របស់​គេ ដូច​ជា​ស្រមោលដែល​តែង​បាត់​ទៅ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 144