គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 142:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទូល‌បង្គំ​ស្រែក​ទូល​ដល់​ព្រះ‌យេហូវ៉ាដោយ​សំឡេង​នៃ​ទូល‌បង្គំគឺ​ដោយ​សំឡេង​របស់​ទូល‌បង្គំដែល​ទូល‌បង្គំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា

2. ទូល‌បង្គំ​បង្ហូរ​សេចក្ដី​ទំនួញ​របស់​ទូល‌បង្គំ​ចេញនៅ​ចំពោះ​ទ្រង់ហើយ​ក្រាប​ទូល​ពី​សេចក្ដី​ទុក្ខ​លំបាក​របស់​ទូល‌បង្គំនៅ​ចំពោះ​ទ្រង់​ដែរ

3. កាល​វិញ្ញាណ​ទូល‌បង្គំ​បាន​អន់‌ថយ​នៅ​ក្នុង​ខ្លួននោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូល‌បង្គំគេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូល‌បង្គំ​ដើរ

4. សូម​ទត​ទៅ​ខាង​ស្តាំ​មើលដ្បិត​គ្មាន​អ្នក​ណា​ស្គាល់​ទូល‌បង្គំ​សោះគ្រប់​ទាំង​ទី​ពឹង​បាន​បាត់​ពី​ទូល‌បង្គំ​ចេញ​ហើយឥត​មាន​អ្នក​ណា​រវល់​នឹង​ព្រលឹង​ទូល‌បង្គំ​ឡើយ

5. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ទូល‌បង្គំ​បាន​ពោល​ថា ទ្រង់​ជា​ទី​ពឹង​របស់​ទូល‌បង្គំគឺ​ជា​ចំណែក​នៃ​ទូល‌បង្គំ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​នេះ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 142