គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 140:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំឲ្យ​រួច​ពី​មនុស្ស​អាក្រក់សូម​ការ‌ពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត

2. ជា​អ្នក​ដែល​តែង​មាន​ចិត្ត​គិត‌គូរ​ការ​អាក្រក់ហើយ​ចេះ​តែ​លើក​គ្នា​ចង់​ធ្វើ​ចំបាំង​ជានិច្ច

3. គេ​បាន​សំលៀង​អណ្តាត​គេ ឲ្យ​ស្រួច​ដូច​ជា​អណ្តាត​ពស់ក៏​មាន​ពិស​ពស់​ហនុមាន​នៅ​ក្រោម​បបូរ​មាត់​គេ។–បង្អង់

4. ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ថែ​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដៃ​នៃ​មនុស្ស​អាក្រក់សូម​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោតជា​អ្នក​ដែល​បាន​សំរេច​ចិត្ត​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ​ភ្លាត់ក្នុង​ផ្លូវ​ប្រព្រឹត្ត

5. ពួក​ឆ្មើង‌ឆ្មៃ​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូល‌បង្គំព្រម​ទាំង​ខ្សែ‌រូត​ផងគេ​បាន​លាត​មង​តាម​ផ្លូវ និង​អង្គប់​ផងដើម្បី​ចាប់​ទូល‌បង្គំ។ –បង្អង់

6. ៙ ខ្ញុំ​បាន​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យដែល​ទូល‌បង្គំ​ទូល‌អង្វរ

7. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ជា​កំឡាំងនៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ​អើយទ្រង់​បាន​គ្រប​ក្បាល​ទូល‌បង្គំ​នៅ​ថ្ងៃ​សង្គ្រាម

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 140