គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 139:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក និង​ទី​ដេក​របស់​ទូល‌បង្គំក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ​ដែរ

4. ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយពាក្យ​សំដី​មិន​ទាន់​មាន​នៅ​អណ្តាត​ទូល‌បង្គំ​នៅ​ឡើយនោះ​ទ្រង់​ក៏​ជ្រាប​គ្រប់​ជំពូក​ហើយ

5. ទ្រង់​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត​ពី​មុខ​ពី​ក្រោយហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ

6. ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូល‌បង្គំឈោង​មិន​ដល់​សោះ

7. តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌វិញ្ញាណ​ទ្រង់តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ទ្រង់

8. ទោះ​បើ​ទូល‌បង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះទោះ​បើ​ទូល‌បង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំព្រលឹង​មនុស្ស​ស្លាប់នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ

9. ទោះ​បើ​ទូល‌បង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូស‌កាលហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ

10. គង់​តែ​ព្រះ‌ហស្ត​ទ្រង់​នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះហើយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូល‌បង្គំ​ដែរ

11. បើ​ទូល‌បង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំងទូល‌បង្គំ​ជា​ប្រាកដហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូល‌បង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ

12. ដូច្នេះ​ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរឯ​សេចក្ដី​ងងឹត និង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់

13. ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូល‌បង្គំហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ

14. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​ទ្រង់​បាន​បង្កើត​ទូល‌បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ព្រលឹង​ទូល‌បង្គំ​ក៏​ដឹង​ច្បាស់​ហើយ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 139