គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 139:12-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដូច្នេះ​ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរឯ​សេចក្ដី​ងងឹត និង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់

13. ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូល‌បង្គំហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ

14. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​ទ្រង់​បាន​បង្កើត​ទូល‌បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ព្រលឹង​ទូល‌បង្គំ​ក៏​ដឹង​ច្បាស់​ហើយ

15. កាល​ទូល‌បង្គំ​កើត​មាន​នៅ​ទី​កំបាំងហើយ​បាន​សូន្យ​ធ្វើ​បែប​ចំឡែកៗ​នៅ​ទី​ទាប​នៃ​ផែនដីនោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ

16. ព្រះ‌នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​ដំរូវ​ឲ្យ​ទូល‌បង្គំ​រស់​នៅក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ

17. ឱ​ព្រះ‌អង្គ​អើយ ព្រះ‌ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង

18. បើ​សិន​ជា​ទូល‌បង្គំ​នឹង​ខំ​រាប់​ចំនួននោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀតកាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើងនោះ​ទូល‌បង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ

19. ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ប្រហារ​ពួកមនុស្ស​អាក្រក់​ជា​មិន​ខាននែ ពួក​មនុស្ស​ដែល​កំចាយ​ឈាម​អើយចូរ​ថយ​ចេញ​ពី​អញ​ទៅ

20. ដ្បិត​គេ​ពោល​យ៉ាង​អាក្រក់​ទាស់​នឹង​ទ្រង់ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ គេ​ចេញ​ព្រះ‌នាមទ្រង់​ជា​អសារ​ឥត​ការ

21. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្អប់​ដល់​ពួក​អ្នកដែល​ស្អប់​ទ្រង់ក៏​ខ្ពើម​ដល់​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់​ដែរ​ទេ​តើ

22. គឺ​ទូល‌បង្គំ​ស្អប់​គេ​ពេញ​ទី​ហើយគេ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​ដល់​ទូល‌បង្គំ​ដែរ

23. ឱ​ព្រះ‌អង្គ​អើយ សូម​ពិនិត្យ​មើលឲ្យ​បាន​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផងសូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូល‌បង្គំ​ចុះ

24. សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូល‌បង្គំហើយ​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 139