គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 135:2-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ាគឺ​ក្នុង​ទី​ព្រះ‌លាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ

3. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​នោះ​ពីរោះ​ហើយ

4. ព្រោះ​ព្រះ‌យេហូវ៉ា​បាន​រើស​យ៉ាកុប ទុក​សំរាប់​ទ្រង់គឺ​អ៊ីស្រា‌អែល ឲ្យ​បាន​ដាច់​ជា​របស់​ផង​ទ្រង់

5. ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំហើយ​ថា ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំទ្រង់​ខ្ពស់​លើស​ជាង​អស់​ទាំង​ព្រះ

6. ការ​អ្វី​ក៏​ដោយ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើនោះ​ក៏​បាន​ធ្វើ​ទៅ ទាំង​នៅ​លើ​មេឃ នៅ​ផែនដីនៅ​ក្នុង​សមុទ្រហើយ​នៅ​ទី​ជំរៅ​ទាំង​ប៉ុន្មាន​ផង

7. ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី​មកទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សំរាប់​ភ្លៀងក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​ទ្រង់​មក​ដែរ

8. គឺ​ទ្រង់​ដែល​បាន​ប្រហារ​អស់​ទាំង​កូន​ច្បងរបស់​សាសន៍​អេស៊ីព្ទទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង។

9. ៙ ឱ​ស្រុក​អេស៊ីព្ទ​អើយ ទ្រង់​បាន​ចាត់​ប្រើ​ទី​សំគាល់និង​ការ​អស្ចារ្យ ទៅ​កណ្តាល​ឯង​ហើយគឺ​ឲ្យ​កើត​ដល់​ផារ៉ោន និង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា

10. ទ្រង់​ក៏​បាន​ប្រហារ​សាសន៍​ដទៃ​ជា​ច្រើនព្រម​ទាំង​សំឡាប់​ស្តេច​ជា​ច្រើន​អង្គដែល​មាន​អានុ‌ភាព​ខ្លាំង​ផង

11. គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរីនិង​អុក ជា​ស្តេច​ស្រុក​បាសានហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន​ទៀត

12. ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​គេ ទុក​ជា​មរដកគឺ​ជា​មរដក​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់។

13. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​ទ្រង់​ស្ថិត‌ស្ថេរនៅ​ជា​ដរាបឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

14. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់ហើយ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 135