គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 135:10-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ទ្រង់​ក៏​បាន​ប្រហារ​សាសន៍​ដទៃ​ជា​ច្រើនព្រម​ទាំង​សំឡាប់​ស្តេច​ជា​ច្រើន​អង្គដែល​មាន​អានុ‌ភាព​ខ្លាំង​ផង

11. គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរីនិង​អុក ជា​ស្តេច​ស្រុក​បាសានហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន​ទៀត

12. ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​គេ ទុក​ជា​មរដកគឺ​ជា​មរដក​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់។

13. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​ទ្រង់​ស្ថិត‌ស្ថេរនៅ​ជា​ដរាបឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

14. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់ហើយ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់។

15. ៙ អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូបធ្វើ​ពី​ប្រាក់ និង​មាស​ប៉ុណ្ណោះជា​របស់​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​មក

16. រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

17. មាន​ត្រចៀក តែ​ស្តាប់​មិន​ឮក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ផង

18. ពួក​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​ក៏​ដូច​ជា​រូប​នោះ​ឯងព្រម​ទាំង​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​នោះ​ផង។

19. ៙ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ាបាន​ប្រកប​ដោយ​ព្រះ‌ពរឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ាបាន​ប្រកប​ដោយ​ព្រះ‌ពរ

20. ឱ​វង្ស​លេវី​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ាបាន​ប្រកប​ដោយ​ព្រះ‌ពរហើយ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ

21. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរពី​ក្រុង​ស៊ីយ៉ូន​មកជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិមចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 135