គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 132:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​នឹក​ចាំ​ពី​ដាវីឌហើយ​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក

2. ដែល​លោក​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ាហើយ​បន់​ដល់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប​ថា

3. ពិត​ប្រាកដ​ជា​ទូល‌បង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះជា​ទី​លំនៅ​របស់​ទូល‌បង្គំ ឬ​ឡើង​ទៅ​ដេកនៅ​លើ​គ្រែ​ឡើយ

4. ក៏​មិន​ព្រម​ឲ្យ​ភ្នែក​ទូល‌បង្គំ​ដេក​លក់ឬ​ឲ្យ​ត្របក​ភ្នែក​ធ្មេច​ឡើយ

5. ដរាប​ដល់​ទូល‌បង្គំ​រក​បាន​ទី​កន្លែង​សំរាប់​ព្រះ‌យេហូវ៉ាគឺ​ជា​ពន្លា​សំរាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប

6. មើល យើង​ខ្ញុំ​បាន​ឮ​និយាយ​នៅ​ភូមិ​អេប្រាតាក៏​ប្រទះ​ឃើញ​នៅ​វាល​យ៉ាអើរ

7. យើង​ខ្ញុំ​នឹង​ចូល​ទៅ​ក្នុង​ពន្លា​របស់​ទ្រង់យើង​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំនៅ​មុខ​ទី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់

8. សូម​ក្រោក​ឡើង ឱ​ព្រះ‌យេហូវ៉ា​អើយសូម​យាង​ចូល​ទៅ​ក្នុង​ទី​សំរាក​របស់​ទ្រង់គឺ​ទ្រង់ ព្រម​ទាំង​ហឹប​ដ៏​ជា​ព្រះ‌ចេស្តា​នៃ​ទ្រង់​ផង

9. សូម​ឲ្យ​ពួក​សង្ឃ​របស់​ទ្រង់​បាន​ប្រដាប់​ខ្លួនដោយ​សេចក្ដី​សុចរិតហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ស្រែក​ឡើង​ដោយ​អំណរ

10. សូម​កុំ​បំបែរ​មុខ​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំងចេញ​ឡើយគឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់

11. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ដាវីឌ ដោយ​សេចក្ដី​ពិតទ្រង់​ក៏​មិន​ព្រម​ប្រែ​ចេញ​វិញ​ឡើយគឺ​ថា អញ​នឹង​យក​ម្នាក់ ជា​ផល​ដែល​កើត​ពី​ខ្លួន​ឯងតាំង​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​ឯង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 132