គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 130:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ពី​ទី​ជំរៅ​មក

2. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំសូម​ឲ្យ​ព្រះ‌កាណ៌​ទ្រង់​ប្រុង​ស្តាប់​ពាក្យ​ទូល‌បង្គំ​ទូល‌អង្វរ

3. ឱ​ព្រះ‌យេហូវ៉ា​អើយ បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់ទាំង​អំពើ​ទុច្ចរិតនោះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន

4. ប៉ុន្តែ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អត់​ទោស​វិញដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់

5. ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌យេហូវ៉ា គឺ​ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ទ្រង់ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 130