គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 13:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយតើ​ទ្រង់​នឹង​ភ្លេច​ទូល‌បង្គំ​ដល់​កាល​ណា​ទៀតតើ​ដល់​អស់‌កល្ប​ឬ​អីតើ​នឹង​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​ចំពោះទូល‌បង្គំ​ដល់​កាល​ណា

2. តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណាដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះខ្មាំង​សត្រូវ​នឹង​លើក​ខ្លួន​ឡើងទាស់​នឹង​ទូល‌បង្គំ​ដល់​កាល​ណា​ទៅ

3. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​ពិចារណា​មើល ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផងសូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ក្រែង​ទូល‌បង្គំ​ដេក​លក់​ទៅក្នុង​សេចក្ដី​ស្លាប់

4. ក្រែង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ថា អញ​បាន​ឈ្នះ​វា​ហើយហើយ​អ្នក​ដែល​ត​តាំង​នឹង​ទូល‌បង្គំ មាន​សេចក្ដី​អំណរដោយ​ទូល‌បង្គំ​ត្រូវ​រឥល​ចេញ

5. ប៉ុន្តែ​ទូល‌បង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់ចិត្ត​ទូល‌បង្គំ​នឹង​រីក‌រាយ​សប្បាយ​ឡើងដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ដែរ

6. ទូល‌បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បានប្រោស​ការ​ល្អ​ជា​បរិបូរ​ដល់​ទូល‌បង្គំ​ហើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 13