គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 129:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គួរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​និយាយឥឡូវ​ថាតាំង​ពី​ខ្ញុំ​នៅ​ក្មេង​គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​ហើយ

2. គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​មែនតែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ

3. ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​ខ្នង​ខ្ញុំគេ​បាន​ធ្វើ​គន្លង​គេ​ឲ្យ​វែង

4. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិតទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​ចំណងរបស់​ពួក​មនុស្ស​អាក្រក់​ចេញ

5. សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន បាន​ត្រូវ​ខ្មាសហើយ​ត្រឡប់​ថយ​ក្រោយ​ទៅ

6. សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះដែល​ស្វិត​ក្រៀម​ទៅ មុន​ដែល​ធំ​ដុះ​ឡើង​ផង

7. ជា​ស្មៅ​ដែល​មិន​បាន​បំពេញ​ដល់​ដៃ​នៃ​អ្នក​ច្រូត​ឡើយក៏​មិន​បាន​បំពេញ​ឱប​នៃ​អ្នក​ដែល​ចង​បាច់​ដែរ

8. ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​មិន​ថាសូម​ឲ្យ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​នៅ​លើ​ឯង​ចុះយើង​ឲ្យ​ពរ​ដល់​ឯង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ានោះ​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 129