គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 124:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. យ៉ាង​នោះ ប្រាកដ​ជា​ទឹក​ជំនន់​បាន​លិច​យើងគឺ​ទឹក​ជ្រោះ​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង​ហើយ

5. អើ ទឹក​វល់​ច្របល់​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង

6. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរដែល​ទ្រង់​មិន​បាន​ប្រគល់​ពួក​យើង ឲ្យ​ជា​រំពា​ដល់​ធ្មេញ​គេ

7. ព្រលឹង​យើង​បាន​រួចដូច​ជា​សត្វ​ស្លាប​ដែល​ហើររួច​ពី​អន្ទាក់​របស់​នាយ​ព្រានអន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ

8. ឯ​សេចក្ដី​ជំនួយ​របស់​យើង គឺ​ដោយ​ពឹង​ដល់ព្រះ‌នាម​ព្រះ‌យេហូវ៉ាដែល​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 124