គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 124:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់ខាង​ពួក​យើងនោះ​គួរ​ឲ្យ​អ៊ីស្រា‌អែល​និយាយ​ឥឡូវ​ថា

2. បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់​ខាង​យើង​ទេក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង

3. នោះ​ប្រាកដ​ជា​គេ​បាន​លេប​យើង​ទាំង​អស់​ហើយគឺ​ក្នុង​កាល​ដែល​សេចក្ដី​ក្រោធ​របស់​គេបាន​ក្តៅ​ឡើង​ទាស់​នឹង​ពួក​យើង

4. យ៉ាង​នោះ ប្រាកដ​ជា​ទឹក​ជំនន់​បាន​លិច​យើងគឺ​ទឹក​ជ្រោះ​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង​ហើយ

5. អើ ទឹក​វល់​ច្របល់​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 124