គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 123:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយទូល‌បង្គំ​ងើប​ភ្នែក​មើល​ដល់​ទ្រង់ដោយ​សង្ឃឹម

2. មើល ភ្នែក​ពួក​ទាសា​ក្រឡេក​មើល​ទៅ​ដៃ​ចៅ‌ហ្វាយ​ខ្លួនហើយ​ភ្នែក​នៃ​ទាសី​ក្រឡេក​មើល​ទៅ​ដៃ​ចៅ‌ហ្វាយស្រី​របស់​ខ្លួន​យ៉ាង​ណានោះ​ភ្នែក​យើង​ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរទំរាំ​តែ​ទ្រង់​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ដល់​យើង​ខ្ញុំ

3. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រោស​ដល់​យើង​ខ្ញុំសូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ឆ្អែត​ចំពោះសេចក្ដី​មើល‌ងាយ​យ៉ាង​ក្រៃលែង

4. ព្រលឹង​នៃ​យើង​ខ្ញុំ​ឆ្អែត​ចំពោះ​សេចក្ដី​ចំអករបស់​មនុស្ស​ដែល​នៅ​ដោយ​ឥត​កង្វល់និង​សេចក្ដី​មើល‌ងាយ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 123