គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:79-94 ព្រះគម្ពីរបរិសុទ្ធ (KHOV)

79. សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់បាន​បែរ​មក​ឯ​ទូល‌បង្គំនោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង

80. សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

81. ៙ ព្រលឹង​នៃ​ទូល‌បង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បានសេចក្ដី​សង្គ្រោះ​របស់​ទ្រង់ទូល‌បង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

82. ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ហើយ​ទូល‌បង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ដោះ​ទុក្ខ​ទូល‌បង្គំ​ទៅ

83. ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ថង់​ស្បែក​ដែល​ត្រូវ​ផ្សែងតែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ

84. តើ​ថ្ងៃ​អាយុ​នៃ​អ្នក​បំរើ​ទ្រង់​បាន​ប៉ុន្មាន​ទៅតើ​ដល់​កាល​ណា​បាន​ទ្រង់​សំរេច​ទោសដល់​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ

85. ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​ជីក​រណ្តៅ​សំរាប់​ចាប់​ទូល‌បង្គំជា​ការ​ប្រព្រឹត្ត​លើ្មស​ចំពោះ​ក្រឹត្យ‌វិន័យ​ទ្រង់

86. អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់ឯ​គេៗ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុសូម​ជួយ​ទូល‌បង្គំ​ផង

87. គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ

88. សូម​ចំរើន​កំឡាំង​នៃ​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។

89. ឱ​ព្រះ‌យេហូវ៉ា​អើយព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

90. សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅគ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់

91. ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះតាម​ច្បាប់​ទ្រង់ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់

92. បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយរបស់​ទូល‌បង្គំ​ហើយ

93. ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង

94. ទូល‌បង្គំ​ជា​របស់​ផង​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119