គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:62-78 ព្រះគម្ពីរបរិសុទ្ធ (KHOV)

62. នៅ​កណ្តាល​អធ្រាត្រ ទូល‌បង្គំ​នឹង​ក្រោក​ឡើងដើម្បី​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដោយ​ព្រោះ​អស់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់

63. ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ

64. ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយសេចក្ដី​សប្បុរស​របស់​ទ្រង់សូម​បង្រៀន​សេចក្ដី​បញ្ញត្ត​ទ្រង់​ដល់​ទូល‌បង្គំ​ផង។

65. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ដោយ​ល្អតាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

66. សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ហើយ​ចេះ​ដឹង​យ៉ាង​ល្អដ្បិត​ទូល‌បង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ

67. កាល​មុន​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយនោះ​ទូល‌បង្គំ​បាន​វង្វេង​ទៅតែ​ឥឡូវ​នេះ ទូល‌បង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ

68. ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរសូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូល‌បង្គំ

69. ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរទាស់​នឹង​ទូល‌បង្គំតែ​ទូល‌បង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត

70. ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់តែ​ទូល‌បង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

71. ការ​ដែល​ទូល‌បង្គំ​កើត​មាន​ទុក្ខ​ព្រួយនោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូល‌បង្គំ​ហើយដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់

72. ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មកនោះ​វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់​ផង។

73. ៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូល‌បង្គំ​ឡើងសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

74. ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូល‌បង្គំហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូល‌បង្គំ​បានសង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

75. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ហើយ​ថាអស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិតហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​កើត​មាន​ទុក្ខដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ

76. ទូល‌បង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរសរបស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូល‌បង្គំតាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ

77. សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូល‌បង្គំដើម្បី​ទូល‌បង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅដ្បិត​ទូល‌បង្គំ​យក​ក្រឹត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន

78. សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូល‌បង្គំដោយ​ឥត​ហេតុតែ​ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119