គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:5-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឱ​បើ​សិន​ណា​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំបាន​រៀប‌ចំ​ទៅ​អេះដើម្បី​ឲ្យ​បាន​កាន់​តាម​ច្បាប់​ទ្រង់

6. កាល​ណា​ទូល‌បង្គំ​រាប់​អាន​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ

7. កាល​ណា​ទូល‌បង្គំ​បាន​រៀន​អស់​ទាំង​ខ​ច្បាប់​ដ៏​សុចរិតរបស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដោយ​ចិត្ត​ទៀង​ត្រង់

8. ទូល‌បង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ទ្រង់ឱ​សូម​កុំ​លះ​ចោល​ទូល‌បង្គំ​ឲ្យ​អស់​រលីង​ឡើយ។

9. ៙ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តដោយ‌សារ​អ្វីគឺ​ដោយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

10. ទូល‌បង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្តឱ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់របស់​ទ្រង់​ឡើយ

11. ទូល‌បង្គំ​បាន​កំណត់​ចាំ​ព្រះ‌បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ

12. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មាន​ពរ​ហើយសូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ

13. បបូរ​មាត់​ទូល‌បង្គំ​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

14. ទូល‌បង្គំ​បាន​ត្រេក‌អរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាមសេចក្ដី​បន្ទាល់​របស់​ទ្រង់ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​ចំពោះ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង

15. ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់

16. ទូល‌បង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មានឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។

17. ៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់

18. សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យនៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់

19. ទូល‌បង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​តែ​ប៉ុណ្ណោះសូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូល‌បង្គំ​ឡើយ

20. ព្រលឹង​ទូល‌បង្គំ​សង្រេងដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា

21. ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃដែល​ត្រូវ​បណ្តាសា​ហើយជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119