គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:29-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូល‌បង្គំ​ចេញហើយ​អនុញ្ញាត​ប្រទាន​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​មក​ទូល‌បង្គំដោយ​ព្រះ‌គុណ

30. ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់​ហើយទូល‌បង្គំ​បាន​តាំង​ច្បាប់​របស់​ទ្រង់​នៅ​ចំពោះ​ភ្នែក​ដែរ

31. ទូល‌បង្គំ​កាន់​ខ្ជាប់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ

32. ទូល‌បង្គំ​នឹង​រត់​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​បង្គាប់​ទ្រង់ដ្បិត​ទ្រង់​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ​ឡើង​ហើយ។

33. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវនៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូល‌បង្គំនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត

34. សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ នោះ​ទូល‌បង្គំនឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់អើ ទូល‌បង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង

35. សូម​បណ្តាល​ឲ្យ​ទូល‌បង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់របស់​ទ្រង់ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ

36. សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់របស់​ទ្រង់កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ

37. សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ហើយ​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់

38. សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូលជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់

39. សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូល‌បង្គំ​ខ្លាច​នោះចេញ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ច្បាប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ

40. មើល ទូល‌បង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មានរបស់​ទ្រង់សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។

41. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់​ផ្សាយ​មក​ដល់​ខ្លួន​ទូល‌បង្គំគឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ តាម​ព្រះ‌បន្ទូល​ទ្រង់

42. យ៉ាង​នោះ ទូល‌បង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណាដែល​ត្មះ‌តិះដៀល​ទូល‌បង្គំដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់

43. សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូល‌បង្គំអស់​រលីង​ឡើយដ្បិត​ទូល‌បង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់

44. យ៉ាង​នោះ ទូល‌បង្គំ​នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ជានិច្ចនៅ​អស់‌កល្ប‌ជានិច្ច​រៀង​ត​ទៅ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119