គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:163-176 ព្រះគម្ពីរបរិសុទ្ធ (KHOV)

163. ទូល‌បង្គំ​ជិន‌ណាយ ហើយ​ក៏​ស្អប់​ខ្ពើម​សេចក្ដី​កំភូតតែ​ស្រឡាញ់​ដល់​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

164. ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់​ក្នុង​១​ថ្ងៃ​៧​ដងដោយ​ព្រោះ​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់

165. ពួក​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​ទ្រង់នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លុបហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ

166. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដីសង្គ្រោះ​របស់​ទ្រង់ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ

167. ព្រលឹង​ទូល‌បង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ទូល‌បង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃលែង

168. ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្តនិង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្តនោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។

169. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូល‌បង្គំបាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់

170. សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

171. សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូល‌បង្គំ បាន​ពោលពាក្យ​សរសើរដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ

172. សូម​ឲ្យ​អណ្តាត​ទូល‌បង្គំ​បាន​ច្រៀង​ពី​ព្រះ‌បន្ទូល​ទ្រង់ពី​ព្រោះ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់សុទ្ធ​តែ​សុចរិត​ទាំង​អស់

173. សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូល‌បង្គំព្រោះ​ទូល‌បង្គំ​បាន​រើស​យក​បញ្ញត្ត​របស់​ទ្រង់

174. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​នឹក​រឭក​ដល់សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ហើយ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ

175. សូម​អនុញ្ញាត​ឲ្យ​ព្រលឹង​ទូល‌បង្គំ​រស់​នៅ នោះ​នឹងបាន​សរសើរ​ដល់​ទ្រង់ហើយ​សូម​ឲ្យ​ច្បាប់​របស់​ទ្រង់​ជួយ​ទូល‌បង្គំ​ផង

176. ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផងដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119