គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119:152-170 ព្រះគម្ពីរបរិសុទ្ធ (KHOV)

152. តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹងដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថាទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។

153. ៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំហើយ​ជួយ​ឲ្យ​រួច​ផងត្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

154. សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូល‌បង្គំហើយ​លោះ​ទូល‌បង្គំ​ផងសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់

155. សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់

156. ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណាដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លុបសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់

157. ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូល‌បង្គំគេ​មាន​គ្នា​ច្រើនប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បែរ​ចេញពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ

158. ទូល‌បង្គំ​បាន​ពិចារណា​មើល​មនុស្ស​ក្បត់ហើយ​ក៏​ស្អប់​ខ្ពើម​គេដោយ​ព្រោះ​មិន​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ

159. សូម​ទ្រង់​ពិចារណា​ដែល​ទូល‌បង្គំ​ស្រឡាញ់ដល់​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​យ៉ាង​ណាឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មានកំឡាំង​ឡើង តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់

160. បូក​រួម​ទាំង​អស់​ព្រះ‌បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថាពិត​ត្រង់​ទាំង​អស់ហើយ​គ្រប់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។

161. ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុប៉ុន្តែ​ចិត្ត​ទូល‌បង្គំ​នៅ​តែ​ភ័យ​ញ័រ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់

162. ទូល‌បង្គំ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់ប្រៀប​ដូច​ជា​មនុស្ស​ណា​ដែល​ប្រទះ​នឹង​របឹប​ជា​ច្រើន

163. ទូល‌បង្គំ​ជិន‌ណាយ ហើយ​ក៏​ស្អប់​ខ្ពើម​សេចក្ដី​កំភូតតែ​ស្រឡាញ់​ដល់​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

164. ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់​ក្នុង​១​ថ្ងៃ​៧​ដងដោយ​ព្រោះ​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់

165. ពួក​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​ទ្រង់នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លុបហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ

166. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដីសង្គ្រោះ​របស់​ទ្រង់ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ

167. ព្រលឹង​ទូល‌បង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ទូល‌បង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃលែង

168. ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្តនិង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្តនោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។

169. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូល‌បង្គំបាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់

170. សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 119