ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 119 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ក្រឹត្យ​វិន័យ​របស់​ព្រះ

1. មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្តរបស់​ខ្លួន​បាន​គ្រប់​លក្ខណ៍គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា

2. មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​ទុក​នូវ​សេចក្ដី​បន្ទាល់របស់​ទ្រង់ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត

3. អើ ពួក​នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយគឺ​គេ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​វិញ

4. ទ្រង់​បាន​ប្រកាស​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​មកដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​កាន់​តាម​ដោយ​ម៉ត់‌ចត់

5. ឱ​បើ​សិន​ណា​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំបាន​រៀប‌ចំ​ទៅ​អេះដើម្បី​ឲ្យ​បាន​កាន់​តាម​ច្បាប់​ទ្រង់

6. កាល​ណា​ទូល‌បង្គំ​រាប់​អាន​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ

7. កាល​ណា​ទូល‌បង្គំ​បាន​រៀន​អស់​ទាំង​ខ​ច្បាប់​ដ៏​សុចរិតរបស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដោយ​ចិត្ត​ទៀង​ត្រង់

8. ទូល‌បង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ទ្រង់ឱ​សូម​កុំ​លះ​ចោល​ទូល‌បង្គំ​ឲ្យ​អស់​រលីង​ឡើយ។

9. ៙ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តដោយ‌សារ​អ្វីគឺ​ដោយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

10. ទូល‌បង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្តឱ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់របស់​ទ្រង់​ឡើយ

11. ទូល‌បង្គំ​បាន​កំណត់​ចាំ​ព្រះ‌បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ

12. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មាន​ពរ​ហើយសូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ

13. បបូរ​មាត់​ទូល‌បង្គំ​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

14. ទូល‌បង្គំ​បាន​ត្រេក‌អរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាមសេចក្ដី​បន្ទាល់​របស់​ទ្រង់ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​ចំពោះ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង

15. ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់

16. ទូល‌បង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មានឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។

17. ៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់

18. សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យនៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់

19. ទូល‌បង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​តែ​ប៉ុណ្ណោះសូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូល‌បង្គំ​ឡើយ

20. ព្រលឹង​ទូល‌បង្គំ​សង្រេងដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា

21. ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃដែល​ត្រូវ​បណ្តាសា​ហើយជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់

22. សូម​ដក​យក​ការ​ដំនៀលនិង​ការ​មើល‌ងាយ​ពី​ទូល‌បង្គំ​ចេញដ្បិត​ទូល‌បង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក

23. មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នាទាស់​នឹង​ទូល‌បង្គំ​ដែរអ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្តរបស់​ទ្រង់​វិញ

24. ទូល‌បង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួនហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។

25. ៙ ព្រលឹង​ទូល‌បង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដីសូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

26. ទូល‌បង្គំ​បាន​ទូល​សំដែង​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំហើយ​ទ្រង់​បាន​ឆ្លើយ​មកសូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូល‌បង្គំ​ផង

27. សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ក្នុង​ផ្លូវ​ឱវាទ​របស់​ទ្រង់យ៉ាង​នោះ​ទូល‌បង្គំ​នឹង​នឹក​រំពឹង​ពី​ការ​អស្ចារ្យ​របស់​ទ្រង់

28. ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្តសូម​ចំរើន​កំឡាំង​ដល់​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

29. សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូល‌បង្គំ​ចេញហើយ​អនុញ្ញាត​ប្រទាន​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​មក​ទូល‌បង្គំដោយ​ព្រះ‌គុណ

30. ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់​ហើយទូល‌បង្គំ​បាន​តាំង​ច្បាប់​របស់​ទ្រង់​នៅ​ចំពោះ​ភ្នែក​ដែរ

31. ទូល‌បង្គំ​កាន់​ខ្ជាប់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ

32. ទូល‌បង្គំ​នឹង​រត់​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​បង្គាប់​ទ្រង់ដ្បិត​ទ្រង់​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ​ឡើង​ហើយ។

33. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវនៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូល‌បង្គំនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត

34. សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ នោះ​ទូល‌បង្គំនឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់អើ ទូល‌បង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង

35. សូម​បណ្តាល​ឲ្យ​ទូល‌បង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់របស់​ទ្រង់ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ

36. សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់របស់​ទ្រង់កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ

37. សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ហើយ​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់

38. សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូលជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់

39. សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូល‌បង្គំ​ខ្លាច​នោះចេញ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ច្បាប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ

40. មើល ទូល‌បង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មានរបស់​ទ្រង់សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។

41. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់​ផ្សាយ​មក​ដល់​ខ្លួន​ទូល‌បង្គំគឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ តាម​ព្រះ‌បន្ទូល​ទ្រង់

42. យ៉ាង​នោះ ទូល‌បង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណាដែល​ត្មះ‌តិះដៀល​ទូល‌បង្គំដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់

43. សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូល‌បង្គំអស់​រលីង​ឡើយដ្បិត​ទូល‌បង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់

44. យ៉ាង​នោះ ទូល‌បង្គំ​នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ជានិច្ចនៅ​អស់‌កល្ប‌ជានិច្ច​រៀង​ត​ទៅ

45. ទូល‌បង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរី‌ភាពដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់

46. ទូល‌បង្គំ​នឹង​ពោល​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់នៅ​ចំពោះ​ពួក​ស្តេច ឥត​ដែល​ត្រូវ​ខ្មាស​ឡើយ

47. ទូល‌បង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​បង្គាប់របស់​ទ្រង់ជា​សេចក្ដី​ដែល​ទូល‌បង្គំ​បាន​ស្រឡាញ់

48. ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់របស់​ទ្រង់ ដែល​ទូល‌បង្គំ​បាន​ស្រឡាញ់ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។

49. ៙ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូលដល់​អ្នក​បំរើ​ទ្រង់ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សង្ឃឹម

50. នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូល‌បង្គំក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយគឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើង

51. ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូល‌បង្គំ​ពន់‌ពេកប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រឹត្យ‌វិន័យ​ទ្រង់​ឡើយ

52. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូល‌បង្គំ​បាន​ក្សាន្ត​ចិត្ត

53. ទូល‌បង្គំ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​មក​គ្រប​សង្កត់​ចិត្តដោយ​ព្រោះ​មនុស្ស​អាក្រក់ ដែល​បោះ‌បង់​ចោលក្រឹត្យ‌វិន័យ​របស់​ទ្រង់

54. អស់​ទាំង​បញ្ញត្ត​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូល‌បង្គំនៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ

55. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​នឹក​ចាំ​ពី​ព្រះ‌នាម​ទ្រង់នៅ​វេលា​យប់ហើយ​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់

56. សេចក្ដី​នេះ​បាន​កើត​ដល់​ទូល‌បង្គំដោយ​ព្រោះ​បាន​រក្សា​ទុក​នូវ​បញ្ញត្ត​របស់​ទ្រង់។

57. ៙ ឯ​ចំណែក​នៃ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​បាន​ពោល​ថា ត្រូវ​ឲ្យ​ទូល‌បង្គំ​រក្សា​អស់​ទាំងព្រះ‌បន្ទូល​នៃ​ទ្រង់

58. ទូល‌បង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​អស់​ពី​ចិត្តសូម​ទ្រង់​មេត្តា​ប្រោស​ដល់​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​ទ្រង់

59. ទូល‌បង្គំ​បាន​នឹក​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួននោះ​បាន​បំបែរ​ជើង​ទៅ​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់​វិញ

60. ទូល‌បង្គំ​មិន​បាន​បង្អែ‌បង្អង់​ឡើយគឺ​បាន​ប្រញាប់​នឹង​រក្សា​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់

61. ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំ​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញតែ​ទូល‌បង្គំ​មិន​បាន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

62. នៅ​កណ្តាល​អធ្រាត្រ ទូល‌បង្គំ​នឹង​ក្រោក​ឡើងដើម្បី​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដោយ​ព្រោះ​អស់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់

63. ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ

64. ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយសេចក្ដី​សប្បុរស​របស់​ទ្រង់សូម​បង្រៀន​សេចក្ដី​បញ្ញត្ត​ទ្រង់​ដល់​ទូល‌បង្គំ​ផង។

65. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ដោយ​ល្អតាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

66. សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ហើយ​ចេះ​ដឹង​យ៉ាង​ល្អដ្បិត​ទូល‌បង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ

67. កាល​មុន​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយនោះ​ទូល‌បង្គំ​បាន​វង្វេង​ទៅតែ​ឥឡូវ​នេះ ទូល‌បង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ

68. ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរសូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូល‌បង្គំ

69. ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរទាស់​នឹង​ទូល‌បង្គំតែ​ទូល‌បង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត

70. ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់តែ​ទូល‌បង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

71. ការ​ដែល​ទូល‌បង្គំ​កើត​មាន​ទុក្ខ​ព្រួយនោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូល‌បង្គំ​ហើយដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់

72. ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មកនោះ​វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់​ផង។

73. ៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូល‌បង្គំ​ឡើងសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

74. ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូល‌បង្គំហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូល‌បង្គំ​បានសង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

75. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ហើយ​ថាអស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិតហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​កើត​មាន​ទុក្ខដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ

76. ទូល‌បង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរសរបស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូល‌បង្គំតាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ

77. សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូល‌បង្គំដើម្បី​ទូល‌បង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅដ្បិត​ទូល‌បង្គំ​យក​ក្រឹត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន

78. សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូល‌បង្គំដោយ​ឥត​ហេតុតែ​ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់

79. សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់បាន​បែរ​មក​ឯ​ទូល‌បង្គំនោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង

80. សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

81. ៙ ព្រលឹង​នៃ​ទូល‌បង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បានសេចក្ដី​សង្គ្រោះ​របស់​ទ្រង់ទូល‌បង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

82. ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ហើយ​ទូល‌បង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ដោះ​ទុក្ខ​ទូល‌បង្គំ​ទៅ

83. ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ថង់​ស្បែក​ដែល​ត្រូវ​ផ្សែងតែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ

84. តើ​ថ្ងៃ​អាយុ​នៃ​អ្នក​បំរើ​ទ្រង់​បាន​ប៉ុន្មាន​ទៅតើ​ដល់​កាល​ណា​បាន​ទ្រង់​សំរេច​ទោសដល់​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ

85. ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​ជីក​រណ្តៅ​សំរាប់​ចាប់​ទូល‌បង្គំជា​ការ​ប្រព្រឹត្ត​លើ្មស​ចំពោះ​ក្រឹត្យ‌វិន័យ​ទ្រង់

86. អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់ឯ​គេៗ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុសូម​ជួយ​ទូល‌បង្គំ​ផង

87. គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ

88. សូម​ចំរើន​កំឡាំង​នៃ​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។

89. ឱ​ព្រះ‌យេហូវ៉ា​អើយព្រះ‌បន្ទូល​ទ្រង់​បាន​តាំង​នៅ​ស្ថាន‌សួគ៌ដរាប​ដល់​អស់‌កល្ប‌ជានិច្ច

90. សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅគ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់

91. ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះតាម​ច្បាប់​ទ្រង់ដ្បិត​ទាំង​អស់​សំរាប់​បំរើ​ទ្រង់

92. បើ​ទូល‌បង្គំ​មិន​បាន​រីក‌រាយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់នោះ​ទូល‌បង្គំ​នឹង​បាន​វិនាស​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ព្រួយរបស់​ទូល‌បង្គំ​ហើយ

93. ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង​ឡើងដោយ‌សារ​បញ្ញត្ត​ទាំង​នោះ​ឯង

94. ទូល‌បង្គំ​ជា​របស់​ផង​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក​បញ្ញត្ត​ទ្រង់

95. ពួក​មនុស្ស​អាក្រក់​គេ​បាន​រង់‌ចាំ​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ​វិនាសតែ​ទូល‌បង្គំ​នឹង​ពិចារណា​សេចក្ដី​បន្ទាល់​របស់​ទ្រង់

96. ទូល‌បង្គំ​បាន​ឃើញ​ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​ហើយតែ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ធំ​ទូលាយ​លើស​ទៅ​ទៀត។

97. ៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ទូល‌បង្គំ​រំពឹង​គិត​ពី​ក្រឹត្យ‌វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ

98. សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញាលើស​ជាង​ខ្មាំង​សត្រូវដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូល‌បង្គំ​ជា​ដរាប

99. ទូល‌បង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូល‌បង្គំ​ទៅ​ទៀតដ្បិត​សេចក្ដី​បន្ទាល់​ទ្រង់​ជា​ទី​នឹក​រំពឹង​របស់​ទូល‌បង្គំ

100. ទូល‌បង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗពី​ព្រោះ​ទូល‌បង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

101. ទូល‌បង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

102. ទូល‌បង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​បង្រៀន​ទូល‌បង្គំ

103. ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូល‌បង្គំ​ណាស់​ហ្ន៎អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូល‌បង្គំ​ទៅ​ទៀត

104. ទូល‌បង្គំ​បាន​មាន​យោបល់​ដោយ‌សារ​បញ្ញត្ត​ទ្រង់ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្អប់​ដល់​អស់​ទាំង​ផ្លូវ​កំភូត។

105. ៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល‌បង្គំ​ផង

106. ទូល‌បង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថាទូល‌បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់

107. ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មានកំឡាំង​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

108. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួលដង្វាយ​នៃ​មាត់​ទូល‌បង្គំ ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្តហើយ​សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូល‌បង្គំ​ផង

109. ជីវិត​នៃ​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរតែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

110. ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូល‌បង្គំប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ

111. ទូល‌បង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់ទុក​ជា​មរដក​នៅ​ជា​ដរាបដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​រីក‌រាយ

112. ទូល‌បង្គំ​បាន​លំអៀង​ចិត្ត​ទៅ​ឲ្យ​សំរេច​តាម​បញ្ញត្ត​ទ្រង់នៅ​ជា​ដរាប រហូត​ដល់​ចុង​បំផុត។

113. ៙ ទូល‌បង្គំ​ស្អប់​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​២តែ​ទូល‌បង្គំ​ស្រឡាញ់​ដល់​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

114. ទ្រង់​ជា​ទី​ពឹង​ជ្រក ហើយ​ជា​ខែល​របស់​ទូល‌បង្គំទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

115. នែ អ្នក​រាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយចូរ​ថយ​ពី​អញ​ចេញដើម្បី​ឲ្យ​អញ​បាន​រក្សា​សេចក្ដី​បង្គាប់​របស់​ព្រះ​នៃ​អញ

116. សូម​ទប់‌ទល់​ទូល‌បង្គំ​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅសូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាសដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូល‌បង្គំ​ឡើយ

117. សូម​ទ្រង់​ធ្វើ​ជា​បង្អែក​នៃ​ទូល‌បង្គំឲ្យ​ទូល‌បង្គំ​បាន​សេចក្ដី​សុខនោះ​ទូល‌បង្គំ​នឹង​គោរព​រាប់‌អាន​ចំពោះ​បញ្ញត្ត​ទ្រង់​ជានិច្ច

118. ទ្រង់​បាន​លើក​ថ្លឹង​នូវ​អស់​អ្នក​ដែល​វង្វេង​ចេញពី​បញ្ញត្ត​ទ្រង់ដ្បិត​សេចក្ដី​ឆ‌បោក​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ

119. ទ្រង់​ធ្វើ​ឲ្យ​ពួក​មនុស្ស​អាក្រក់​បាត់​ចេញ​ពី​ផែនដីដូច​ជា​គេ​ដួស​ពពុះ​ចេញ​ពី​ឆ្នាំងហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់​ដល់​សេចក្ដី​បន្ទាល់របស់​ទ្រង់

120. រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​ភ័យ​ខ្លាច​ដល់​ទ្រង់ទូល‌បង្គំ​ក៏​ខ្លាច​ចំពោះ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដែរ។

121. ៙ ទូល‌បង្គំ​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌និង​សេចក្ដី​សុចរិតសូម​កុំ​បោះ‌បង់​ចោល​ទូល‌បង្គំទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ឡើយ

122. សូម​ទ្រង់​ធានា​ឲ្យ​អ្នក​បំរើ​ទ្រង់​បាន​សេចក្ដី​ល្អសូម​កុំ​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​សង្កត់‌សង្កិន​ទូល‌បង្គំ​ឡើយ

123. ភ្នែក​ទូល‌បង្គំ​ស្រវាំង​ទៅ ដោយ​ទន្ទឹងចាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះនិង​ព្រះ‌បន្ទូល​ដ៏​សុចរិត​របស់​ទ្រង់

124. សូម​ប្រព្រឹត្ត​នឹង​អ្នក​បំរើ​ទ្រង់តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ

125. ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយសូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់

126. នេះ​ជា​វេលា​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​ការ​ហើយដ្បិត​គេ​បាន​រំលង​ល្មើស​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់

127. ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្រឡាញ់ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់​ច្រើន​ជាង​មាសអើ ក៏​ស្រឡាញ់​ច្រើន​ជាង​មាស​សុទ្ធ​ផង

128. ដូច្នេះ ទូល‌បង្គំ​រាប់​អស់​ទាំង​បញ្ញត្ត​ទ្រង់​ថាជា​ត្រឹម‌ត្រូវ​គ្រប់​ប្រការតែ​ទូល‌បង្គំ​ស្អប់​ដល់​គ្រប់​ទាំង​ផ្លូវ​កំភូត​វិញ។

129. ៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូល‌បង្គំ​គោរព​កាន់​តាម

130. ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់

131. ទូល‌បង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

132. សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តាដល់​ទូល‌បង្គំដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នកដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់

133. សូម​តាំង​ជំហាន​នៃ​ទូល‌បង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាចលើ​ទូល‌បង្គំ​ឡើយ

134. សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិនរបស់​មនុស្សនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់

135. សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​ដល់​ទូល‌បង្គំ​ផង

136. ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាមពី​ព្រោះ​គេ​មិន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់។

137. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​សុចរិតហើយ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ក៏​សុទ្ធ​តែ​ទៀង​ត្រង់

138. ទ្រង់​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់​នៅ​លើសេចក្ដី​យុត្តិ‌ធម៌ហើយ​លើ​សេចក្ដី​ស្មោះ‌ត្រង់​ដ៏​ពិត​ផង

139. សេចក្ដី​ឧស្សាហ៍​របស់​ទូល‌បង្គំ​បាន​ស៊ី​បង្ហិន​ទូល‌បង្គំពី​ព្រោះ​ពួក​អ្នក​តតាំង​នឹង​ទូល‌បង្គំគេ​បាន​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់

140. ព្រះ‌បន្ទូល​ទ្រង់​បាន​ត្រូវ​សំរង​យ៉ាង​បរិសុទ្ធជា​ទី​បំផុត​ហើយហេតុ​នោះ​អ្នក​បំរើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់

141. ឯ​ទូល‌បង្គំ​ជា​អ្នក​តូច ហើយ​ត្រូវ​គេ​មើល‌ងាយប៉ុន្តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្ត​របស់​ទ្រង់​ឡើយ

142. សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​សេចក្ដី​សុចរិតដ៏​នៅ​អស់‌កល្ប‌ជានិច្ចហើយ​ក្រឹត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​ពិត

143. សេចក្ដី​ទុក្ខ និង​សេចក្ដី​លំបាក បាន​មក​គ្រប​សង្កត់លើ​ទូល‌បង្គំ​ហើយទោះ​បើ​យ៉ាង​នោះ គង់​តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ​ដែរ

144. សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​នៅ​ជា​ដរាបសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​យោបល់នោះ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។

145. ៙ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​អស់​ពី​ចិត្តឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ផងទូល‌បង្គំ​នឹង​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

146. ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយសូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផងនោះ​ទូល‌បង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់

147. ទូល‌បង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាងហើយ​បាន​បន្លឺ​ឡើង​ថាទូល‌បង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់

148. ទូល‌បង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែកដើម្បី​រំពឹង​គិត​ពី​ព្រះ‌បន្ទូល​ទ្រង់

149. សូម​ស្តាប់​សំឡេង​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរសរបស់​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំមាន​កំឡាំង​ឡើង តាម​ច្បាប់​របស់​ទ្រង់

150. ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិតគេ​នៅ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ​ទ្រង់​ទេ

151. ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​ជិត​ដែរហើយ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់

152. តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹងដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថាទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។

153. ៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំហើយ​ជួយ​ឲ្យ​រួច​ផងត្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

154. សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូល‌បង្គំហើយ​លោះ​ទូល‌បង្គំ​ផងសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់

155. សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់

156. ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណាដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លុបសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់

157. ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូល‌បង្គំគេ​មាន​គ្នា​ច្រើនប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បែរ​ចេញពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ

158. ទូល‌បង្គំ​បាន​ពិចារណា​មើល​មនុស្ស​ក្បត់ហើយ​ក៏​ស្អប់​ខ្ពើម​គេដោយ​ព្រោះ​មិន​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ

159. សូម​ទ្រង់​ពិចារណា​ដែល​ទូល‌បង្គំ​ស្រឡាញ់ដល់​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​យ៉ាង​ណាឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មានកំឡាំង​ឡើង តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់

160. បូក​រួម​ទាំង​អស់​ព្រះ‌បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថាពិត​ត្រង់​ទាំង​អស់ហើយ​គ្រប់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។

161. ៙ ពួក​អ្នក​ធំ​បាន​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុប៉ុន្តែ​ចិត្ត​ទូល‌បង្គំ​នៅ​តែ​ភ័យ​ញ័រ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់

162. ទូល‌បង្គំ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ‌បន្ទូល​ទ្រង់ប្រៀប​ដូច​ជា​មនុស្ស​ណា​ដែល​ប្រទះ​នឹង​របឹប​ជា​ច្រើន

163. ទូល‌បង្គំ​ជិន‌ណាយ ហើយ​ក៏​ស្អប់​ខ្ពើម​សេចក្ដី​កំភូតតែ​ស្រឡាញ់​ដល់​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

164. ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់​ក្នុង​១​ថ្ងៃ​៧​ដងដោយ​ព្រោះ​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់

165. ពួក​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​ទ្រង់នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លុបហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ

166. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដីសង្គ្រោះ​របស់​ទ្រង់ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ

167. ព្រលឹង​ទូល‌បង្គំ​បាន​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ទូល‌បង្គំ​ក៏​ស្រឡាញ់​សេចក្ដី​បន្ទាល់​នោះ​យ៉ាង​ក្រៃលែង

168. ទូល‌បង្គំ​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្តនិង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ពី​ព្រោះ​អស់​ទាំង​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្តនោះ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ហើយ។

169. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូល‌បង្គំបាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់

170. សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​បាន​មក​នៅ​ចំពោះ​ទ្រង់សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​រួច តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

171. សូម​អនុញ្ញាត​ឲ្យ​បបូរ​មាត់​ទូល‌បង្គំ បាន​ពោលពាក្យ​សរសើរដ្បិត​ទ្រង់​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូល‌បង្គំ

172. សូម​ឲ្យ​អណ្តាត​ទូល‌បង្គំ​បាន​ច្រៀង​ពី​ព្រះ‌បន្ទូល​ទ្រង់ពី​ព្រោះ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់សុទ្ធ​តែ​សុចរិត​ទាំង​អស់

173. សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​ប្រុង​ប្រៀប​នឹង​ជួយ​ទូល‌បង្គំព្រោះ​ទូល‌បង្គំ​បាន​រើស​យក​បញ្ញត្ត​របស់​ទ្រង់

174. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​នឹក​រឭក​ដល់សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ហើយ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ

175. សូម​អនុញ្ញាត​ឲ្យ​ព្រលឹង​ទូល‌បង្គំ​រស់​នៅ នោះ​នឹងបាន​សរសើរ​ដល់​ទ្រង់ហើយ​សូម​ឲ្យ​ច្បាប់​របស់​ទ្រង់​ជួយ​ទូល‌បង្គំ​ផង

176. ទូល‌បង្គំ​បាន​វង្វេង​ទៅ ដូច​ជា​ចៀម​បាត់‌បង់សូម​ដេញ​រក​អ្នក​បំរើ​ទ្រង់​ផងដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​សេចក្ដី​បង្គាប់​របស់​ទ្រង់​ឡើយ។