គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 118:20-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ាពួក​មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ

21. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​ទ្រង់​បាន​ឆ្លើយ​មក​ទូល‌បង្គំហើយ​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ទូល‌បង្គំ។

22. ៙ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញនោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ

23. នេះ​គឺ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើហើយ​ក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ

24. ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​កំណត់​ទុកនៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីក‌រាយ​សប្បាយ​ឡើង។

25. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ជួយ​សង្គ្រោះ​ឥឡូវឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ចាត់​សេចក្ដី​ចំរើន​មក​ឥឡូវ

26. សូម​ឲ្យ​ព្រះ‌អង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាមព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរយើង​ខ្ញុំ​បាន​សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរអំពី​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា

27. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺ​មក​យើង​ខ្ញុំចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា​ដោយ​ខ្សែ​ចុះ

28. ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំៗ​នឹង​ដំកើង​ទ្រង់​ឡើង។

29. ៙ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​ល្អសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 118