គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 118:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើងព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ។

17. ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា

18. ព្រះ‌យេហូវ៉ា​បាន​វាយ‌ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំងតែ​មិន​បាន​បណ្តោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ

19. សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅហើយ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា

20. នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ាពួក​មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ

21. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​ទ្រង់​បាន​ឆ្លើយ​មក​ទូល‌បង្គំហើយ​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ទូល‌បង្គំ។

22. ៙ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញនោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ

23. នេះ​គឺ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើហើយ​ក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ

24. ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​កំណត់​ទុកនៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីក‌រាយ​សប្បាយ​ឡើង។

25. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ជួយ​សង្គ្រោះ​ឥឡូវឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ចាត់​សេចក្ដី​ចំរើន​មក​ឥឡូវ

26. សូម​ឲ្យ​ព្រះ‌អង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាមព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរយើង​ខ្ញុំ​បាន​សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរអំពី​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 118