គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 118:10-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ៙ សាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំតែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

11. គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ពិតតែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

12. គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ជុំវិញ ដូច​ជា​ហ្វូង​ឃ្មុំតែ​គេ​ត្រូវ​រលត់​ទៅ ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្លាដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

13. គេ​បាន​ច្រាន​យ៉ាង​ខ្លាំង ចង់​ឲ្យ​ខ្ញុំ​ដួលប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ខ្ញុំ

14. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ទំនុក​ច្រៀង​របស់​ខ្ញុំក៏​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ដែរ។

15. ៙ នៅ​ក្នុង​លំនៅ​របស់​មនុស្ស​សុចរិតនោះ​មាន​ឮ​សំឡេង​ច្រៀង ដោយ​អំណរ​ពី​សេចក្ដី​សង្គ្រោះព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ

16. ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើងព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ។

17. ៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា

18. ព្រះ‌យេហូវ៉ា​បាន​វាយ‌ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំងតែ​មិន​បាន​បណ្តោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ

19. សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅហើយ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា

20. នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ាពួក​មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ

21. ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​ទ្រង់​បាន​ឆ្លើយ​មក​ទូល‌បង្គំហើយ​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ទូល‌បង្គំ។

22. ៙ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញនោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ

23. នេះ​គឺ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើហើយ​ក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ

24. ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​កំណត់​ទុកនៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីក‌រាយ​សប្បាយ​ឡើង។

25. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ជួយ​សង្គ្រោះ​ឥឡូវឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់សូម​ចាត់​សេចក្ដី​ចំរើន​មក​ឥឡូវ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 118