គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 116:8-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. គឺ​ទ្រង់​បាន​ប្រោស​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់និង​ឲ្យ​ខ្ញុំ​រួច​ពី​ការ​ស្រក់​ទឹក​ភ្នែកហើយ​ឲ្យ​ជើង​ខ្ញុំ​រួច​ពី​ការ​ចំពប់​ដួល​ផង

9. ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ានៅ​ក្នុង​ស្ថាន​នៃ​មនុស្ស​រស់

10. ខ្ញុំ​បាន​ជឿ​ហើយ បាន​ជា​ខ្ញុំ​ថា ខ្ញុំ​មាន​ទុក្ខ​ខ្លាំង​ណាស់

11. ក្នុង​ការ​រួស‌រាន់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ថាមនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត‌កុហក

12. តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ាចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន

13. គឺ​ខ្ញុំ​នឹង​ទទួល​យក​ពែង​នៃ​សេចក្ដី​សង្គ្រោះហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

14. ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ាអើ នៅ​មុខ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង

15. ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ាជា​ការ​វិសេស​ដល់​ព្រះ‌នេត្រ​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 116