គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 116:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ខ្ញុំ​បាន​ជឿ​ហើយ បាន​ជា​ខ្ញុំ​ថា ខ្ញុំ​មាន​ទុក្ខ​ខ្លាំង​ណាស់

11. ក្នុង​ការ​រួស‌រាន់​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ថាមនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត‌កុហក

12. តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ាចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន

13. គឺ​ខ្ញុំ​នឹង​ទទួល​យក​ពែង​នៃ​សេចក្ដី​សង្គ្រោះហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

14. ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ាអើ នៅ​មុខ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង

15. ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ាជា​ការ​វិសេស​ដល់​ព្រះ‌នេត្រ​ទ្រង់

16. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​ទាសា​របស់​ទ្រង់​ពិតគឺ​ជា​ទាសា​របស់​ទ្រង់ ហើយ​ជា​កូន​នៃ​ទាសី​របស់​ទ្រង់តែ​ទ្រង់​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ចេញ​ហើយ

17. ទូល‌បង្គំ​នឹង​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់

18. ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ាអើ នៅ​មុខ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង

19. គឺ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ដំណាក់​ព្រះ‌យេហូវ៉ាគឺ​នៅ​កណ្តាល​ឯង ឱ​ក្រុង​យេរូ‌សាឡិម​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 116