គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 115:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

11. ឱ​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

12. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំទ្រង់​នឹង​ប្រទាន​ពរ​ពិត ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួកវង្ស​អ៊ីស្រា‌អែលទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក​វង្ស​អើរ៉ុន

13. ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក ទាំង​តូច​ទាំង​ធំដែល​កោត‌ខ្លាច​ចំពោះ​ព្រះ‌យេហូវ៉ា

14. សូម​ព្រះ‌យេហូវ៉ា​ចំរើន​ឯង​រាល់​គ្នា ឲ្យ​កាន់​តែ​ច្រើន​ឡើងគឺ​ឯង​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​ឯង​រាល់​គ្នា​ផង

15. ឯង​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី

16. ឯ​ស្ថាន‌សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ‌យេហូវ៉ាចំណែក​ផែនដី​វិញ នោះ​ទ្រង់​បាន​ប្រគល់​ដល់​មនុស្ស​ជាតិ

17. មនុស្ស​ស្លាប់​រមែង​មិន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ទេព្រម​ទាំង​មនុស្ស​ដែល​ចុះ​ទៅ​នៅ​ឯ​ស្ថាន​ស្ងាត់​ឈឹង​ផង

18. តែ​ចំណែក​យើង​ខ្ញុំ នឹង​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកបដោយ​ព្រះ‌ពរចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប​ត​ទៅចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 115