គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 112:7-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយចិត្ត​គេ​បាន​មាំ‌មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា

8. ចិត្ត​គេ​បាន​តាំង​ខ្ជាប់‌ខ្ជួន គេ​នឹង​មិន​ភ័យ​ខ្លាច​ឡើយដរាប​ដល់​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​សត្រូវ​ខ្លួន

9. គេ​បាន​ចែក​ចាយ គឺ​បាន​ចែក​ឲ្យ​ដល់​មនុស្ស​កំសត់សេចក្ដី​សុចរិត​របស់​គេ​គង់​នៅ​ជា​ដរាបមនុស្ស​ទាំង‌ឡាយ​នឹង​លើក​មុខ​អ្នក​នោះ ឲ្យ​មាន​កិត្តិសព្ទ

10. ពួក​មនុស្ស​អាក្រក់​នឹង​មើល​ឃើញហើយ​នឹង​មាន​ចិត្ត​ក្នាញ់គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅបំណង​ចិត្ត​នៃ​មនុស្ស​អាក្រក់​នោះនឹង​វិនាស​សូន្យ​ទៅ​វិញ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 112