គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 109:8-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​បាន​ខ្លី​ចុះហើយ​ឲ្យ​មាន​ម្នាក់​ទៀត​ទទួល​យក​ការ‌ងារ​របស់​វា

9. សូម​ឲ្យ​កូន​ចៅ​វា​នៅ​ជា​កំព្រា​ឪពុកហើយ​ឲ្យ​ប្រពន្ធ​វា​នៅ​ជា​មេម៉ាយ

10. សូម​ឲ្យ​កូន​ចៅ​វា​ធ្វើ​ជា​មនុស្ស​អាវាសែ​ទាំង​ដើរ​សុំ​ទានឲ្យ​គេ​រក​ស៊ី​តាម​ទី​ច្រក​ល្ហក​របស់​គេ

11. សូម​ឲ្យ​ម្ចាស់​បំណុល​រឹប​យក​របស់​វា​ទាំង​អស់​ទៅហើយ​ឲ្យ​មនុស្ស​ដទៃ​ដណ្តើម​យក​ផល​នៃ​ការ​របស់​វា

12. សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ​ដល់​កូន​កំព្រា​របស់​វា​ដែរ

13. សូម​ឲ្យ​ពូជ​វា​ត្រូវ​ផុត​ចេញលុះ​ដល់​ដំណ​ជាន់​ក្រោយ សូម​ឲ្យ​ឈ្មោះវា​ត្រូវ​សូន្យ​បាត់​ទៅ

14. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិតរបស់​ពួក​អយ្យកោ​វាហើយ​កុំ​ឲ្យ​បាប​របស់​ម្តាយ​វា​ត្រូវ​លុប​ចេញ​ឡើយ

15. សូម​ឲ្យ​សេចក្ដី​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ចដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តាច់​សេចក្ដី​នឹក​ចាំ​ពី​គេ​ចេញ​ពី​ផែនដី​ទៅ

16. ពី​ព្រោះ​វា​មិន​បាន​នឹក​ចាំ​នឹង​សំដែង​សេចក្ដី​មេត្តា​ទេគឺ​បាន​សង្កត់‌សង្កិន​មនុស្ស​ក្រ​លំបាកនិង​មនុស្ស​កំសត់​ទុគ៌តព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​វិញដើម្បី​នឹង​សំឡាប់​គេ​បង់

17. អើ វា​បាន​ចូល​ចិត្ត​នឹង​ការ​ជេរ​ប្រទេចហើយ​ការ​នោះ​ក៏​កើត​មក​ដល់​ខ្លួន​វាវា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេហើយ​ការ​នោះ​ក៏​នៅ​ឆ្ងាយ​ពី​វា

18. វា​បាន​ប្រដាប់​ខ្លួន ដោយ​ការ​ជេរ​ប្រទេច ដូច​ជា​ពាក់​អាវហើយ​ការ​នោះ​ក៏​ចូល​ទៅ​ដល់​ខាង​ក្នុង​វា​ដូច​ជា​ទឹកហើយ​បាន​ជ្រាប​ទៅ​ក្នុង​ឆ្អឹង​វា​ដូច​ជា​ប្រេង

19. សូម​ឲ្យ​ការ​នោះ​បាន​សំរាប់​វា ដូច​ជា​សំលៀក‌បំពាក់ដែល​វា​តែង​ស្លៀក‌ពាក់ហើយ​ជា​ខ្សែ​ក្រវាត់​ដែល​វា​រឹត​នៅ​ចង្កេះ​ជានិច្ច​ដែរ

20. នេះ​ហើយ​ជា​រង្វាន់ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹងនៃ​ទូល‌បង្គំ​ដែរ

21. តែ​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយសូម​ទ្រង់​ប្រោស​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច ដោយ​ព្រោះ​សេចក្ដីសប្បុរស​ដ៏​ប្រសើរ​របស់​ទ្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 109